វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។អរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា