ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្តេចហេង​សំរិន៖អប​អរសាទរព្រះរាជ​ពិធីបុណ្យច្រត់​ព្រះនង្គ័ល
Fri,30 April 2021 (Time 02:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 641នាក់)

ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើង នៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។កូវីដ-១៩បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។ការចូលរួមរបស់បងប្អូនកូនក្មួយជាកត្តាសំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ សូមការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗគោរពឱ្យបានរាល់វិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះជាចៃដន្យទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
2122 នាក់
ខែនេះ :
9075 នាក់
3 ខែនេះ :
23831 នាក់
សរុប :
307792 នាក់