ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកការងារមនុស្សធម៌
ព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលទទួលអំណោយពីលោក ណន ថុល តំណាងដេប៉ូចែកចាយសាខាខេត្តកំពត របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានផ្តល់ជាសម្ភារៈជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តកំពត។
ឯកឧត្តម ជាវ តាយ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ណន ថុល ដែលបាននាំយកនូវសម្ភារៈទាំងនេះ ដើម្បីជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្សេងៗ ជាពិសេសក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ នៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានប្រសិទ្ធិពរជូនលោកតំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីបម្រើការងារនៅក្រុមហ៊ុនឆ្នោតមហាសំណាងទាំងមូលជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អំណោយទាំងនោះរួមមាន៖
១. អង្ករមួយតោន
២. មីជាតិ៣០កេះតូច
៣. អាល់កុល២កាន(៦០លីត្រ)
៤. ម៉ាស់ ១០០ប្រអប់(ប្រាំពាន់ម៉ាស់)
៥. ទឹកសុទ្ធវីតាល់២០កេស៕