ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Tue,06 April 2021 (Time 01:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 499នាក់)

នៅរសៀលថ្ងៃចន្ទ ទី៥ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងក្រុមអ្នកសារព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ដែលបានខិតខំអនុវត្តការងារក្នុងឆ្នាំកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ដូចជាការងារអភិវឌ្ឍន៍ ការងារវិនិយោគ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខេត្តកំពតមានការរីកចំរើនគ្រប់វិស័យ និងជាពិសេសការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពត ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនថវិកាមួយចំនួនជូនដល់ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា ដោយក្នុងនោះរួមមាន៖ សមាជិកក្រុមប្រឹក្សាខេត្តចំនួន ២៥នាក់ ក្នុង១នាក់ទទួលបានថវិកា ៨០០.០០០រៀល មន្ត្រីរាជការសាលាខេត្តសរុបចំនួន ១៣៧នាក់ ក្នុង១នាក់ទទួលបានថវិកា ៤០០.០០០រៀល មន្ត្រីជាប់កិច្ចសន្យា នគរបាលយាមសាលាខេត្តចំនួន ៦៥នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ២០០.០០០រៀល និងអ្នកសារព័ត៌មាន៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល សម្រាប់យកទៅប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ១៥ ១៦ ខែ មេសា ឆ្នាំ ២០២១ នាពេលខាងមុខ។

ជាទីបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ ជួបប្រទះនូវសេចក្តីសុខចំរើន ជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្នុងឆ្នាំថ្មី និងចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
296 នាក់
សប្តាហ៍នេះ :
925 នាក់
ខែនេះ :
10788 នាក់
3 ខែនេះ :
29160 នាក់
សរុប :
494044 នាក់