ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋមន្រ្តីកសិកម្មបានទទួលជួប​នាយិកាអង្គការJICAប្រ​ចាំនៅព្រះរាជា​ណាចក្រកម្ពុជា
Thu,08 April 2021 (Time 02:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 503នាក់)

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោងដើម្បីពិនិត្យនិងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។សកម្មភាពនេះបានបង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗនិងបញ្ហាសំខាន់ៗមកពិនិត្យវាយតម្លៃនិងពិភាក្សាផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖
១- Rice Seed Production and Promotion.
២- Capacity Buildig for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava.
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយសង្ខេបអំពីលទ្ធផលរបស់គម្រោងទាំង៣ ដោយមន្រ្តីជំនាញ JICA រួចមក អង្គប្រជុំបានពិភាក្សា ចោទសួរ និងផ្តល់យោបល់ទាក់ទងនឹងដំណើរការនៃការអនុវត្តគម្រោង វឌ្ឍនភាពដែលយើងទទួលបាននាពេលនេះរួមទាំងបញ្ហានានាដែលត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែងដែលយើងកំពុងប្រឈមនាពេលនេះ។ តាមការបង្ហាញរបស់មន្រ្តីអនុវត្តគម្រោង ឃើញថាលទ្ធផលសំខាន់ៗដែលគម្រោងទទួលបានគឺ៖
– គម្រោងបានរៀបចំប្រព័ន្ធវាយតម្លៃ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS: Quality Declared Seed System) និងបានបញ្ជូនទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានសាកល្បងអនុវត្តរួចហើយនៅខេត្តព្រៃវែង តាកែវ និងខេត្តមួយចំនួនទៀត។
– បានបង្កើនការយល់ដឹងអំពីការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងការយល់ដឹងអំពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។
– បានអភិវឌ្ឍប្រព័ន្ធផលិតកម្មពូជដំឡូងមី និងអភិរក្សពូជតាមរយ:ការបណ្តុះជាលិកានៅមន្ទីរពិសោធន៍ សុខភាពពូជ សត្វល្អិត និងជំងឺឆ្លង។ល។
– ជួយលើកកម្ពស់សមត្ថភាពយល់ដឹងអំពីខ្សែច្រវាក់តម្លៃផលិតកម្មវារីវប្បកម្ម ធ្វើឲ្យប្រសើរឡើងលើការបញ្ជាក់វិញ្ញាបនបត្រគុណភាពផលិតផលត្រី ដូចជា Cam-GAP និង Cam-ORG។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពលកាន់ តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេសវារីវប្បករ កសិករ និងសមាគមន៍កសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។ ព្រមជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូ ជាពិសេសជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2961 នាក់
ខែនេះ :
9798 នាក់
3 ខែនេះ :
31338 នាក់
សរុប :
487203 នាក់