លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាក្នុងបណ្តាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះបានបង្កើតពាក្យ “ចូលឆ្នាំនៅផ្ទះ“ឬ “New Year at Home”ដើម្បីដាស់តឿនបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តវិធានការនានាដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនក៏ដូចជាក្រសួងសុខាភិបាលនិងអាជ្ញាធរដែនដីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ទៅក្នុងសហគមន៍ទ្រង់ទ្រាយធំជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។បើតាមលោកស្រីវេជ្ជបណ្ឌិត“យប់មិញខ្ញុំសម្រាន្តមិនលក់ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថាហេតុអ្វីបានជាបុគ្គលខ្លះគាត់មិនអនុវត្តបាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?បើខ្ញុំអាចអនុវត្តជំនួសពួកគាត់បានខ្ញុំប្រាកដជាធ្វើជូនពួកគាត់តែបើខ្ញុំធ្វើគឺការពារបានតែរូបខ្ញុំនិងការពារមិនចម្លងជំងឺសាហាវនេះទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លីនាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នាយើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង”។លោកស្រីមានប្រសាសន៍ថាអ្នកឆ្លងរកឃើញកើនឡើងច្រើនជាបន្តបន្ទាប់ដែលបង្កើតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរ ដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារនិងសង្គម។ លោកស្រីក៏បង្កើតពាក្យឡើងថា“ចូលឆ្នាំនៅផ្ទះ”ឬ “NewYear at Home”ជាមួយនឹងការអនុវត្តវិធានការ៣ការពារ-៣កុំ-ចាក់វ៉ាក់សាំងកូវីដ-១៩ដែលអាចឱ្យបុគ្គលអាចវាយបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួនចៀសផុតនូវការចម្លងជំងឺកូវីដ-១៩និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាននិងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។ក្នុងឱកាសនេះផងដែរលោកស្រីក៏គោរពជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា“ចូលឆ្នាំនៅផ្ទះ”មិនប៉ះកូវីដ-១៩សុខភាពមាំមួនមានសុខសិរីជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួននិងជាឆ្នាំដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា!សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា