រដ្ឋមន្រ្តីវេងសាខុនសូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលនាថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះ
ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ។ ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមបួងសួងដល់អស់ពពួកទេវត្តា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមមេត្តាបង្អោរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ នៅទូទាំងប្រទេស និងសូមឲ្យជៀសផុតពីគ្រោះធម្មជាតិ ដូចជារាំងស្ងួត និងទឹកជំនន់ជាដើម៕