ថ្ងៃអង្គារទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ។កិច្ចប្រជុំផ្តោតលើរបៀបវារៈ សំខាន់រួមមាន :១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង សម្រាប់ខែមីនា៣-របាយការណ៍លទ្ធផលការងារប្រចាំខែមីនា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង៦-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០៧-បញ្ហាផ្សេងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា