នារសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសេចក្ដីណែនាំលេខ០៣ សណន របស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកនាយកទីចាត់ការរដ្ឋបាល សាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា