ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ញើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ...
Thu,12 October 2023 (Time 04:24 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 576នាក់)

ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត បានដឹកនាំមន្ដ្រីក្រសួងបរិស្ថាន ប្រារព្ធពិធីកាន់បិណ្ឌនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្ដអម្ពិលារាម និងវត្ដព្រះធាតុបាស្រី ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាជាតិ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែភទ្របទ ហើយមានរយៈពេលចំនួន១៥ថ្ងៃ សម្រាប់ប្រារព្ធពិធីកាន់បិណ្ឌ។

ឯកឧត្ដម អ៊ាង សុផល្លែត និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការចូលរួមពី អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ មន្ដ្រីអាជ្ញាធរនានាក្នុងមូលដ្ឋាន អញ្ជើញប្រគានចង្ហាន់ ទ័យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃ និងធ្វើពិធីរាប់បាត ឧទ្ទេសកុលស្យ នៅវត្ដចំនួន០២ ខាងលើផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានប្រគាន និងប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់វត្ដព្រះធាតុបាស្រី និងប្រគានជូនព្រះសុភាវត្ថេរ កែវ យ៉េន ព្រះគ្រូចៅអធិការវត្ដព្រះធាតុបាស្រី ដែលបានចូលរួមប្រតិបត្ដិមេត្រីបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការរស់នៅដោយភាពស្អាត ភាពបៃតង និងចីរភាព។

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

នាឱកាសដ៏មហាវិសេសវិសាលជ័យមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់សម្តេចធិបតី គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
2499 នាក់
ខែនេះ :
12185 នាក់
3 ខែនេះ :
33856 នាក់
សរុប :
468657 នាក់