ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី 4 របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពភ្នំពេញ៖នៅថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពបានបើកវគ្គបណ្ដុះបណ្ដាលលើកទី៤ របស់ខ្លួន ដោយមានការចូលរួមពីសិក្ខាកាម ជាអ្នកសារព័ត៌មានប្រមាណជាង 140 នាក់មកពី ៣០ អង្គភាពរាជធានីខេត្តក្រុង ក្រោមអបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលភារកិច្ចក្នុងការជួយសម្របសម្រួលកិច្ចការងារសមាគមសារព័ត៌មានជាមួយនឹងក្រសួង និងឯកឧត្តម ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ លោក សឿង ណារិទ្ធ អគ្គលេខាធិការ តំណាង ឯកឧត្តម ហ៊ុយ វណ្ណៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តមបណ្ឌិត ស្លេះ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាននិងជានាយកសាកលវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យានិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាអ្នកច្បាប់របស់សមាគមនិងអស់លោកលោកស្រីដែលជាទីប្រឹក្សាក្រសួងព័ត៌មានព្រមទាំងលោកចាងហ្វាងនិពន្ធនាយក និពន្ធនាយករងនិងបងប្អូនអ្នកសារព័ត៌មានយើង ជាច្រើនរូបទៀតផង។ថ្លែងក្នុងពិធីនោះដែរ លោកបណ្ឌិត ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹក របស់ឯកឧត្តម ដើម្បីជាប្រធានគណៈធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៤ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនេះ។លោកបណ្ឌិត ហ៊ុន មករា ក៏បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីអំពីបេសកកម្មនិងទិសដៅ ក្នុងការបង្កើតសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនេះឡើង ក្នុងគោលបំណងដើម្បីជួយបណ្ដុះបណ្ដាលរយៈពេលវែងនិងខ្លី ដល់បងប្អូន អ្នកសារព័ត៌មាន អំពីក្រមសីលធម៌វិជ្ជាជីវៈ និងវិស័យច្បាប់ខ្លះដែលពាក់ព័ន្ធនឹងវិស័យព័ត៌មាន។នៅឱកាសនោះ ដែរលោកប្រធានសមាគមក៏បានបង្ហាញពីបេសកកម្មបន្ទាប់ទៀតរបស់សមាគមក្នុងការងារមនុស្សធម៌ គឺការស្វះស្វែងរកសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថម្ភទាំងថវិកានិងសម្ភារៈដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាក ជាពិសេសបងប្អូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតឬក៏ដូចជាជួបប្រទះនូវគ្រោះថ្នាក់ចៃដន្យ ឬឧបទ្ទវហេតុផ្សេងៗទៀតជាដើម។នៅក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍សម្ដែងនូវការរីករាយនិងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគមដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី 4 នេះឡើង។ហើយឯកឧត្តមសម្ដែងនូវការគាំទ្រនិងលើកទឹកចិត្តបន្ថែមទៀតដល់សមាគមក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់អ្នកសារព័ត៌មានឲ្យបានញឹកញាប់ ហើយក្រសួងក៏កំពុងតែរៀបចំ សាលាបណ្ដុះបណ្ដាលវិក្រឹត្តិការលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អង្គភាពព័ត៌មានទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅក្រសួងព័ត៌មានសូមធ្វើការរូតរះក្នុងការចុះបញ្ជីអង្គភាពព័ត៌មានបានកាន់តែឆាប់រហ័សបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនលើវិស័យព័ត៌មាននេះ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមបានទំនាក់ទំនងដោយជោគជ័យជាមួយនឹង ប៊ីយ៉ូម៉េត បានទទួលអនុគ្រោះបញ្ចុះតម្លៃ 30% ក្នុងការពិនិត្យសុខភាព ចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានបង្ហាញប័ណ្ណព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។ឯកឧត្តមបានបន្តទៀតថា មកដល់ថ្ងៃនេះចំនួនសារព័ត៌មានបោះពុម្ពផ្សាយមានជាង 500 អង្គភាព វិទ្យុអេហ្វអឹម ២២១ អង្គភាព ទូរទស្សន៍ ២១ កាណាល់ ទូរទស្សន៍ខ្សែកាប ៩០ សារព័ត៌មានអនឡាញ ជាង៩០០ មិនទាន់រាប់បញ្ចូលលអ្នកមិនទាន់ចុះបញ្ជី។ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីឲ្យព័ត៌មានរបស់យើងមានគុណភាព គឺត្រូវតែប្រកាន់ភ្ជាប់ឲ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សរសេរព័ត៌មានត្រូវមានតុល្យភាពមិនត្រូវតាំងខ្លួនជាមន្ត្រីនគរបាលឬជាមន្ត្រីតុលាការឬជាអ្នកបង្គាប់បញ្ជានោះទេ។ ផ្ទុយទៅវិញ អ្នកសារព័ត៌មានត្រូវធ្វើជាអ្នកនាំពាក្យប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ ដោយប្រកាន់ភ្ជាប់នៅ ពាក្យស្លោកទាំងបីគឺ ខ្លី ខ្លាំង ខ្លឹម ។ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក៏បានឯកភាព យល់ព្រមទទួលយកនូវសំណើរទាំង ៤ របស់សមាគម គឺ១-គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការងារបណ្ដុះបណ្ដាលរបស់សមាគមជូនចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ។២-ឯកឧត្តមរដ្ឋមន្ត្រីសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ឲ្យស្វះស្វែងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់សមាគមនានាឱ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន។ ៣-យល់ព្រមផ្ដល់ទីតាំងសម្រាប់បណ្ដុះបណ្ដាលនៅក្រសួងព័ត៌មានសម្រាប់វគ្គក្រោយៗទៀត។៤-យល់ព្រមផ្ដល់ជូនគ្រូឧទ្ទេស នៅគ្រប់វគ្គបណ្ដុះបណ្ដាលរបស់សមាគម
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា