ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!
Mon,27 November 2023 (Time 10:51 AM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 169នាក់)

ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។

ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។

ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។

ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។

ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយដែលរក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផលធំទី១ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយពីស្នាដៃផ្សេងទៀតពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។

ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រកាណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។

នេះគឺជាហេតុផលដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថាន បាននឹងកំពុងបោះជំហ៊ានទៅមុខយ៉ាងខ្លៀវខ្លា ក្នុងនីតិកាលទី៧ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Hor Kunthea ក្នុងការចូលរួមបរិច្ចាគថវិកា ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
1392 នាក់
ខែនេះ :
8397 នាក់
3 ខែនេះ :
32226 នាក់
សរុប :
449531 នាក់