ថ្ងៃពុធ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
បង្ក្រាបក្លិបកម្សាន្តមួយកន្លែង នៅខណ្ឌចម្ការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន
Sat,04 November 2023 (Time 12:59 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 56នាក់)

បង្ក្រាបក្លិបកម្សាន្តមួយកន្លែង នៅខណ្ឌចម្ការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន

ភ្នំពេញ)៖ សមត្ថកិច្ចបានចុះឆែកឆេរក្លិបកម្សាន្តមួយ ដោយបានឃាត់ខ្លួនខ្មែរនិងបរទេសជាង១០០នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន។ការបង្រ្កាបនេះបានធ្វើឡើងនៅក្លិបយីហោ NUMBER9 BASSAC LIVE DJS–DANCEFLOOR ស្ថិតនៅផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃ៤ ខែវិច្ឆិកា។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ជាមួយកម្លាំងមូលដ្ឋានបានសហការ ចុះឡោមព័ទ្ធក្លិបកម្សាន្តខាងលើ និងឃាត់ខ្លួនមនុស្សខ្មែរប្រុសស្រី រួមមានជនបរទេសសរុបប្រមាណ១០៣នាក់។

ប្រភពដដែលបានបន្តថា ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារពាក់ព័ន្ធ ដូចជាប៉ោងប៉ោងរីករាយទំហំធំចំនួន៤ និងតូចៗជាច្រើនទៀត និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុងHAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយៗចំនួន៤បំពង់ធំ។

បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ តាមរថយន្តធំ២គ្រឿងទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្តនិតិវិធីច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀលដល់ទូកខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ! (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រាជរដ្ឋាភិបាលយល់ព្រម លើកលែងពន្ធប៉ាតង់ សារព័ត៌មាន តាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃ ស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាព សារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រាជរដ្ឋាភិបាលយល់ព្រម លើកលែងពន្ធប៉ាតង់ សារព័ត៌មាន តាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃ ស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាព សារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% ()

ព័ត៌មានគួរចាប់អារម្មណ៍

រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើការឈូសឆាយដីនៅភូមិស្រឡៅស្រោង សង្ស័យជារឿងកន្ទេលធំបន្លំដេកទាំងក្រុមហ៊ុននិងអាជ្ញារធរដែលពាក់ព័ន្ធថ្នាក់ក្រោមជាតិ(វគ្គ២) (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
181 នាក់
សប្តាហ៍នេះ :
1086 នាក់
ខែនេះ :
8732 នាក់
3 ខែនេះ :
24699 នាក់
សរុប :
347807 នាក់