ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
វង់ល្បែងដុះស្លែ មួយកន្លែងនេះបានប្តូរមកលេងនៅក្នុង សង្កាត់អូរក្រសារ ក្រុងកែប វិញហើយ តែលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបឡើយ! ព្រោះហេតុអ្វីទៅ ទាន?
Wed,27 December 2023 (Time 08:29 AM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 196នាក់)

ខេត្តកែប ÷ មិនធម្មតាមែន ម្ចាស់ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ មួយកន្លែង នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ នោះ ឥឡូវគេប្តូរមកលេងនៅក្បែងភ្នំសរសៀរ ស្ថិតក្នុងទឹកដី សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ក្រុមពួកញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូន.!។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នារាយការណ៍មកថា! ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ មួយកន្លែង នៅភូមិអូរដូង ឃុំពងទឹក គេផ្លាស់ប្តូរមកលេងនៅក្បែរភ្នំសរសៀរ សង្កាត់អូរសារ ក្រុងកែប មេបនល្បែងកំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចទទួលបានលាភសក្ការៈ និងផលប្រយោជន៍ ពី ម្ចាស់បនល្បែងមួយនេះ មិនខានឡើយ.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ ដែលទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប្ដី និងកូនៗពួកគាត់បោះបង់ការងារចោល នាំគ្នាទៅលេងល្បែងខុសច្បាប់ទាំងនោះ ណាមួយទៀតភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាដើម.!។

ជុំវិញបញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងពលរដ្ឋរស់នៅក្នុង សង្កាត់អូរក្រសារ ក្រុងកែប លើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ.!។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2887 នាក់
ខែនេះ :
9724 នាក់
3 ខែនេះ :
31264 នាក់
សរុប :
487129 នាក់