អូខេយីហោ ម្លប់ចេករីករាយ KTV កំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង នៅស្រុកកងមាសខារ៉ាអូខេ KTV លំដាប់ទីជនបទមួយកន្លែង សង្ស័យតែអត់ច្បាប់អនុញ្ញាត ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានយីហោ «ម្លប់ចេករីករាយ» បានកំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងមូលដ្ឋាន។នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ចាប់តាំងពីចប់សម័យកូវីដ១៩មក ទីតាំងខារ៉ាអូខេមួយនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃ ដោយបង្កជាសម្លេងរំពងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទោះបីជាយប់ជ្រៅម៉ោង១ ម៉ោង២យប់ ក៏ទីតាំងខារ៉ាអូខេមួយនេះ នៅតែបន្តស្រែកច្រៀង ម៉ាត់ឡូឡាយ៉ាងអណាធិបតេយ្យ។ករណីនេះប្រជាពលរដ្ឋអំពាវនាវស្នើសុំទៅកាន់លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោកវរសេនីយ៍ឯក ជា ជួន អធិការ នៃអធិការដ្ឋាននគរបាលស្រុកកងមាស សូមជួយអន្តរាគមន៍ពិនិត្យលើខិលិតអនុញ្ញាតអាជីវកម្ម និងចាត់វិធានការអប់រំណែនាំតាមផ្លូវច្បាប់ចំពោះទីតាំង KTV ខាងលើនេះផងទាន ដើម្បីឲ្យស្របតាមភូមិឃុំមានសុវត្ថិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា