ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
Fri,08 December 2023 (Time 06:26 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 105នាក់)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ 2023។

តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីកម្ពុជាដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាបក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើងចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ កម្ពុជាកំពុងផ្តោតលើអាទិភាពដល់យុទ្ធសាស្ត្រ 'កម្ពុជាបៃតង' ដែលមានគោលបំណងដាំដើមឈើ ឱ្យបានជាង 1 លានដើមក្នុងមួយឆ្នាំ ដើម្បីទទួលបានគម្របព្រៃឈើ 60% និងជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ2050៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
196 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
4759 នាក់
ខែនេះ :
15898 នាក់
3 ខែនេះ :
37921 នាក់
សរុប :
405921 នាក់