ខេត្តឧត្តមានជ័យ៖ រឿងរ៉ាវរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) វិនិយោគដាំដើមប្រេងខ្យល់នៅតែជាមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ពីព្រោះថា ការវិនិយោគរបស់ក្រុមហ៊ុន និមួយៗ សុំវិនិយោគពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធច្បាស់លាស់ នូវទំហំដី ហើយមានការកំណាត់ត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចម្លែកត្រង់ថា សុំច្បាប់ឈូសឆាយដីចំនួនបីប្លង់ ទំហំ៦០ហិកតា ប៉ុន្តែសុំច្បាប់កន្លែងផ្សេង ធ្វើការឈូសឆាយកន្លែងផ្សេងទៀតទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) កំពុងតែឱ្យមន្ត្រីជំនាញសុរិយោដីរត់ការស៊ីញ៉េប្លង់ដី ជាមួយថ្នាក់ភូមិ ថ្នាក់ឃុំ ទៅវិញដែលទង្វើររបស់ក្រុមហ៊ុននេះ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបាត់បង់ដីរបស់ពួកគាត់ដែល អ្នករៀបចំដីប្រមូលទិញក្នុងតម្លៃក្រោមទីផ្សារ ទង្វើរបែបនេះសរបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)កំពុងតែធ្វើឱ្យអាជ្ញាធរ ជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឈឺក្បាលវិញមុខហើយ។ ដើម្បីបិទបាំងការពិត លោក ប៊ុន វឌ្ឍន: បានយកបណ្តាញសារព័ត៌មានទូរទស្សន៍ចំនួនពីរ អង្គភាពមកផ្សព្វផ្សាយតាមការលើកឡើងតែម្ខាងរបស់ លោក ប៊ុន វឌ្ឍន: ក្នុងន័យថាសារព័ត៌មាន ដែលបានចុះផ្សាយមានមិនគ្រប់ជ្រុងជ្រោយទៅវិញ និងគ្មានវិជ្ជីវៈលើព័ត៌មាន កាលពីថ្ងៃទី២៩ និង ៣០ ខែវិច្ឆិកា កន្លងទៅថ្មីនេះ ខណៈដែលអ្នកយកព័ត៌មាននៅស្ថានីទូរទស្សន៍ទាំងពីរខាងលើ មិនបានសាកសួរឱ្យច្បាស់និងគ្រប់ជ្រុងជ្រោយនៃព័ត៌មានដែលកើតមានឡើង ពោលគឺគ្រាន់តែខាងក្រុមហ៊ុននាំទៅធ្វើបទសម្ភាសន៍នៅលើទីតាំងដីចំការមួយកន្លែងដែលខាងក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) រៀបចំទុកដើម្បីបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនផងដែរថា ការចេញផ្សាយតាមអនឡាញរបស់ទូរទស្សន៍ទាំងពីរនោះមានគណនីហ្វេសប៊ុក ទូរទស្សន៍ថោន (Town TV Full HD) និង ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ (TV3) ចេញផ្សាយមានចំណងជើងប្រហាក់ប្រហែលគ្នា ថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) សូមឱ្យសារព័ត៌មានគេហទំព័រ CNT Hote News ផ្សាយខុសពីការពិត និងថែមថយថាមិនគួរណាធ្វើការខុសពីវិជ្ជាជីវៈ ហាក់ដូចជាមានការវាយប្រហារមកលើអង្គភាពតូចតាចមិនល្បីល្បាញ។ ពាក់ព័ន្ធនិងរឿងរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)វិនិយោគដាំប្រេងខ្យល់នេះ នូវមានមន្ទិលសង្ស័យច្រើន លោក ជន រះ មេឃុំលំទង បានឱ្យដឹងតាមទូរស័ព្ទថា រឿងក្រុមហ៊ុនចូលវិនិយាគនេះលោក មិនសូវច្បាស់ទេ ពីព្រោះឮគេថាច្បាប់ ឮតាមរយៈពីស្រុក និងខេត្ត។ លោកបានស៊ីញ៉េលើដី ជិត៤០ប្លង់ ចាប់ពីទំហំ១ហិកតា ឡើងទៅ។ ភាគច្រើនខាងសុរិយោដី កាន់ប្លង់រឹងមកឱ្យលោកស៊ីញ៉េ ហើយគម្រោងពង្រីកលោកមិនដឹងទេ ហើយខាងប្រជាពលរដ្ឋ របស់លោកមិនចង់លក់ដីនោះទេ ដោយសារតែខាងក្រុមហ៊ុន យឺតយ៉ាវក្នុងការទូរទាត់លុយកាក់ឱ្យប្រជាពលរដ្ឋ។ចំពោះរឿងសុំច្បាប់ឈូសឆាយដីនោះ នៅក្នុងឃុំរបស់លោកមានមិនដល់១០០០ហិកតានោះទេ បើទិញក៏ទិញមិនបានទេ ពីព្រោះប្រជាពលរដ្ឋ ទុកអាស្រ័យផលដែរ។ លោកធ្លាប់បានសួរនាំប្រជាពលរដ្ឋ រឿងលក់ដីដែរ ប៉ុន្តែមិនចង់លក់នោះទេ ក្នុងភូមិ ឃុំរបស់លោកមិនមានដីព្រៃនោះទេ ៩៩ភាគរយជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ រឿងដីរបស់ក្រុមហ៊ុន លោកមិនហ៊ានសន្និដ្ឋាននោះទេ ដោយខាងសុរិយោដីជាអ្នកយកមកស៊ីញ៉េ ហើយរឿងវិនិយោគចំនួន៥០០០ហិកតានោះ លោកមិនដឹងនោះទេ។ រឿងប្រជាពលរដ្ឋ លក់ដីនោះពួកគាត់ទ័លខ្លាំង ដើម្បីយកលុយទៅដោះស្រាយបញ្ហាជាមួយអង្គការនានាតែប៉ុណ្ណោះ។ជាមួយគ្នានេះដែរ លោក អភិបាលរងស្រុកអ្នកយកព័ត៌មានយើងខលជួបដើម្បីសុំកិច្ចសម្ភាស ប៉ុន្តែលោក ជាប់រវល់ប្រជុំ រួចក៏បិទទូរសព្ទទៅ។ ចំណែកឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ អ្នកយកព័ត៌មានយើង សុំសេចក្តីបំភ្លឺ តាមប្រព័ន្ធតេឡេក្រាម លោកចូលមើល តែមិនបានឆ្លើយតបអ្វីឡើយ។សូមរំលឹកផងដែរថា÷រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយ និងយោងលើសេចក្តីរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺនូវអ្វីដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដង តែ២០ហិកតាមិនស្មើ០៣ដង ដែលមានចំនួន៦០ហិកតានោះទេ?។ កន្លងទៅ លោកអភិបាលរងស្រុកអន្លង់វែងធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះឡើយ ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅ ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស)ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយមកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ទៅហើយ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិចតា.៣១៧៦.អា ដែលមានក្បាលដី «លេខ.៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ »និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងើយឆ្ងល់ ថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ មានទំហំ ២០ហិកតា ដែលមានក្បាលដី«លេខ ៥៥៧.៥៥៨.៥៥៩.៥៦០.» ស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅវិញ.?។តើរឿងក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស) ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ ខណៈលិខិតស្នើសុំ កាយព្រំ និងសម្អាតដី ដោយលោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់?។ បើយោងទៅលើកិច្ចសម្ភាសន៍ក្រុមការងារជាមួយលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ដល់អង្គភាពយើងថាគាត់មិនបានដឹងថាដីនោះជាដីក្រុមហ៊ុននោះទេ? ក៏ប៉ុន្តែចាំមើលលោកនឹងអោយក្រុមការងារចុះទៅពិនិត្យមើល។ ចំណែកលោកសូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានប្រាប់ថា គ្រឿងចក្រចូលឈូសឆាយលើដីខាងលើនោះលោកក៏មិនបានដឹងរឿងដែរ?ដោយគេស្នើសុំទៅស្រុកដោយមិនបានជម្រាបមកមន្រ្តីជំនាញនោះទេក្នុងការចុះទៅពិនិត្យមើលដីនិងស្ថានភាពជាក់ស្តែង? រីឯលោក ថន កុត អភិបាលរងស្រុកអន្លង់វែងបានប្រាប់ដល់អង្គភាពយើងដែរថាការស្នើសុំឈូសឆាយនោះមានចំនួនតែ២០ហិកតាមានចំនួន០៣ច្បាប់ ស្មើនិង៦០ហិកតា ក្នុងការចុះអនុវត្តមួយលើក ហើយជាដីដែលមានចំការស្វាយចន្ធីចំការស្វាយកែវរមៀតនិងធ្វើការកាយព្រំដីតែប៉ុណ្ណោះ តែជាក់ស្តែងពេលអនុវត្តក្នុងការឈូសឆាយដីបែរជាមករុញកូនឈើកាយកប់ក្នុងដីទៅវិញ។ប្រជាពលរដ្ឋមកបានប្រាប់អ្នកសារព័ត៌មានទៀតថា ក្រោយឃើញមានបាតុភាពមិនប្រក្រតីក្នុងការយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះទៅដល់ទីតាំង ឃើញថាមានការផ្តួលដើមឈើកប់លុបចូលក្នុងដី ហើយយអ្នកសារព័ត៌មានបានសួរទៅតៃកុងអេស្កានោះដែរ ពួកគាត់ឆ្លើយថា ផ្តួលហើយលុប ក្នុងដី ពិតមែន។ ដោយមិនចំទីតាំងក្នុងការស្នើសុំពីមន្រ្តីអាជ្ញាធរស្រុកខាងលើនោះមកដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្អាក និងធ្វើការដកគ្រឿងចក្រអស់ទៅវិញហើយ។ប្រជាពលរដ្ឋជាច្រើនគ្រួសារ ធ្វើការស្នើសុំតាមរយៈសារព័ត៌មាន មកដល់ថ្នាក់ដឹកនាំ ដោយប្រជាពលរដ្ឋបានស្នើសុំ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និសំណង់ ព្រមទាំង ឯកឧត្តមបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផងទាន! ចៀសវាងធ្វើការអនុវត្តជាការងារវិនិយោគកន្ទេលធំបន្លំដេកដែលធ្វើអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋនិងធ្វើអោយមានកាប៉ះពាល់ដល់ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។អង្គភាពយើងខ្ញុំ រង់ចាំទទួលការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ។ ដោយផ្សារភ្ជាប់នូវព័ត៍មានពិតពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំនិងក្រមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មាន(រាយការណ៍ជូននូវព័ត៍មានពិត មិនបំភ្លៃ បំភ្លើសព័ត៌មាន)
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា