ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ
Thu,10 October 2024 (Time 08:21 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 59នាក់)

ខេត្តតាកែវ៖ ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ ដូចខាងក្រោមនេះ៖

-ខ្សែទី១៖ (ផ្សារល្វេទៅស្រុកបូរីជលសារ) មានប្រវែងសរុប ១០,២គីឡូម៉ែត្រ ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ។ នៅលើខ្សែផ្លូវនេះមានសំណង់ស្ពានបេតុងចំនួន ៤កន្លែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងចំណោមស្ពានទាំង ៤ នេះមានស្ពានចំនួន ២កន្លែងបានរងផលប៉ះពាល់ដោយទឹកហូរច្រោះបណ្ដាលឱ្យស្រុតក្បាលស្ពាន និងស្ពានមួយកន្លែងមានឈ្មោះថាស្ពាន (ស្ពានប្រឡាយ៩៩) រងការខូចខាត ដាច់តួផ្លវមិនអាចធ្វើចរាចរណ៍បាន។ ចំពោះស្ពារនដែលរងការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។រីឯការជួសជុលឱ្យមានភាពរឹងមាំតាមបច្ចេកទេសនឹងត្រូវអនុវត្តបន្ទាប់ពីទឹកស្រក ។

-ខ្សែទី២ (ធ្លាប្រជុំ-ភូមិរូង) ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គីឡូម៉ែត្រ មានសំណង់លូមូលចំនួន ៧កន្លែង ស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅឃុំដូងខ្ពស់ ទៅភូមិរូង ភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

-ខ្សែទី៣៖ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅភូមិក្រាំងដៃ ភូមិក្រាំងធ្នង់ ឃុំធ្លក ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង មានប្រវែង ៨,៧៣ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្នុងនោះមានជាប្រភេទផ្លូវបេតុងមានប្រវែង ០,២៥គីឡូម៉ែត្រ មានសំណង់ស្ពានបេតុងចំនួន ២កន្លែង លូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ៨កន្លែង លូអ៊ុយរំដោះទឹកមានប្រវែង ៥០០ម៉ែត្រ ។ ការដ្ឋានខ្សែផ្លូវនេះ នឹងត្រូវស្ថាបនាឱ្យចប់រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2869 នាក់
ខែនេះ :
9706 នាក់
3 ខែនេះ :
31246 នាក់
សរុប :
487111 នាក់