រាជធានីភ្នំពេញ÷នារសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ទួត កូរ៉េ អនុប្រធានកណ្ដាលផែន លោក ផេង សុធា អនុប្រធានកណ្តាលផែន ព្រមទាំង លោកស្រី គឹម វល័ក្ខ ប្រធានស្ដីទី ផែនជ័យមង្គល តំណាងឲ្យលោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម ចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស.ស.យ.ក រាជធានីភ្នំពេញ បានដឹកនាំសមាជិកសមាជិកាកណ្ដាលផែនជ័យឧត្តម និងផែនចំណុះទាំង១៣ចូលរួម សិក្ខាសាលាស្ដីពី "បដិវត្តកម្មបញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា ( Embracing the AI Revolution: Strategies for a Future-Ready Cambodia) មតិស្វាគមន៍ដល់អង្គសិក្ខាសាលាដោយ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកសាស្ត្រាចារ្យ Brian WONG បានធ្វើបទបង្ហាញស្ដីពី " ភូមិសាស្ត្រនយោបាយ និងបទបញ្ញត្តិ ស្ដីពីបញ្ញាសិប្បនិមិត្ត (The Geopolitics and Regulation of Articial Intelligence) លោកសាស្ត្រាចារ្យ Boris BABIC បានធ្វើបទបង្ហាញស្ដីពី " បដិវត្តកម្មបញ្ញាសិប្បនិមិត្តជាកាតាលីករ នៃនវានុវត្តន៍ និងបណ្ដាប្រទេសជឿនលឿន ( AI as catalytic for innovation: lessons from Hong Kong and first world nations)លោកគ្រូ សុឹម តារា ជាសហគ្រិន និងគ្រូបង្វឹក AI បានធ្វើបទបង្ហាញស្ដីពី " Mastering prompts for Urban Development with The I-Craft Mthod " លោកគ្រូស្ថាបត្យករអាស៊ាន ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន ស្ថាបត្យកម្ម Re-Edge បានធ្វើបទបង្ហាញស្ដីពី " និរន្តរភាពនៃ ស្ថាបត្យកម្មជាមួយទីក្រុង នៅក្នុងធម្មជាតិ " ជាជាចុងក្រោយ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលាស្ដីពី " បដិវត្តកម្ម បញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា " សិក្ខាសាលា ប្រព្រឹត្តទៅ នៅ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលសន្និបាត២០២១ ជាន់ទី២ ស្ថិតនៅ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ #សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា #កណ្ដាលផែនជ័យឧត្តម #សួស្រីមុី #soursreymey
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា