ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង
Thu,17 October 2024 (Time 03:50 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 62នាក់)

(ព្រៃវែង)៖ ពិធីប្រណាំងទូកងនៅខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវដែលមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមន្ត្រីរាជការក្នុងខេត្តបានចូលរួមផងដែរជាពិសេសបានចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរមកលើកទឹកចិត្តទូកមកពីបណ្តាក្រុងស្រុករបស់ខ្លូនផងដែរ។

ឯកឧត្តម ជា សុមេធី ក៏បានមានប្រសាសន៍លើកឡើងថា សូមឱ្យកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងសន្តិភាពដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាពសមិទ្ធផលដែលមាននិងកសាងនូវសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា ទូកង ខ្នាតអន្តរជាតិទាំងអស់ចំនួន ៤៧ទូក ក្នុងនោះចំណុះពិត ១០៣៤នាក់ ចំណុះត្រៀម ២៨២នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន ១៦ទូកដែលមានចំណុះពិត ១១៩៣នាក់ ចំណុះត្រៀម ២៣០នាក់។ ទូកងសរុបទាំងខ្នាតវែង និងខ្នាតអន្តរជាតិ មានចំនួន ៦៣ទូកដែលមានចំណុះពិតនិងចំណុះត្រៀមសរុបទាំងអស់ចំនួន ២៧៤៩។ ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៦ អុំចំនួន ៤ជើង។ ព្រឹកអុំចំនួនពីរជើង ប្ដូរខ្សែទឹក និងពេលរសៀលអុំចំនួន ២ជើងប្ដូរខ្សែទឹកដូចគ្នានឹងថ្ងៃទី១៧ គឺអុំចំនួនមួយជើងនិងពេលរសៀលអុំមួយជើងទៀតដោយប្ដូរខ្សែទឹកដាច់ព្រាត់បិទកម្មវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតកីឡាមហាជនស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលស្រុកពារាំង និងលោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម ក្នុងស្រុកព្រះស្ដេច និងស្រុកស្វាយជ្រំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

នាឱកាសដ៏មហាវិសេសវិសាលជ័យមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់សម្តេចធិបតី គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
2527 នាក់
ខែនេះ :
12213 នាក់
3 ខែនេះ :
33884 នាក់
សរុប :
468685 នាក់