ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ឆាយ ឫទ្ធិសែន ពិនិត្យស្ថានភាពផ្លូវ និងទីតាំងសង់ស្ពាន នៅស្រុកកូនមុំ និងស្រុកលំផាត់
Wed,23 October 2024 (Time 07:27 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 65នាក់)

ខេត្តរតនគិរី ៖ នាថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែងដូចខាងក្រោម ៖

-ខ្សែទី១ ៖ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ ជាន់ ប្រវែងសរុប ៣៨,៦០ គីឡូម៉ែត្រ ក្នុងនោះប្រវែង ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧គម ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។ ខ្សែផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួស ប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP ។

-ខ្សែទី២ ៖ គម្រោងស្ថាបនា ផ្លូវដីល្បាយក្រួសប្រវែង ៩ គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។

បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី រួមដំណើរដោយ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ត និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូ បានអញ្ជើញទៅពិនិត្យទីតាំងសាងសង់ស្ពាមួយកន្លែងឆ្លងកាត់ អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ។ បច្ចុប្បន្នទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡេីយ ដោយប្រជាពលរដ្ឋត្រូវប្រេីប្រាស់ទូកដេីម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វេីដំណេីរបស់ប្រជាពលរដ្ឋទៅមក។

សូមបញ្ជាកផងដែរថា ៖ ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពានមួយកន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរ និងសេចក្ដីត្រូវវការជាចាំបាច់របស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2885 នាក់
ខែនេះ :
9722 នាក់
3 ខែនេះ :
31262 នាក់
សរុប :
487127 នាក់