ភ្នំពេញ÷ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ គ្រុបព័ត៌មានសាមគ្គីថ្មី បានបើកកិច្ចប្រជុំបូកសរុបកាងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ និងបោះឆ្នោត ជ្រើសរើសប្រធានគ្រុប អនុប្រធាន និងលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ប្រធានកិត្តិយសទាំង០៣រូប រួមមានលោក ទូច ប៉ែត លោក ផាត់ ចំណាន លោកបណ្ឌិត ហោ គន្ធា ព្រមទាំងអង្គភាពសារព័ត៌មានដែលជាម្ចាស់ហត្ថលេខាចំនួន២៤អង្គភាព ដែលស្ថិតនៅក្នុងសាលប្រជុំភោជនីយដ្ឋានបាយ័ន រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានលេីកឡេីងក្នុងទិសដៅ ចែករំលែក ដើម្បីរួមគ្នាជាធ្លុងមួយ ក្នុងការពង្រឹងពង្រីកតួនាទីក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីជួយទុក្ខធុរៈគ្នាទៅវិញទៅមក ការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់គុណតម្លៃ និងតួនាទីសារព័ត៌មាន ដែលជា អំណាចទី៤ និងជម្រុញការចូលរួមផ្សព្វផ្សាយពីសមិទ្ធផល ការអភិវឌ្ឍន័របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែល្អប្រសើរ ព្រមទាំង ចូលរួមប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដែលបង្កអស្ថិរភាពសង្គមផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា