ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំទី១នៅកម្ពុជាសម្រេចការសាងសង់បាន២០ភាគរយ
Tue,08 October 2024 (Time 07:00 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 69នាក់)

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយ គិតមកទល់ពេលនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសាសង់ យកចិត្តទុកដាក់លើគុណភាពនៃសំណង់ បង្កើតហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនឹងភាពបៃតង ដូចជាគម្រោងតំបន់រុក្ខជាតិ ស្រះទឹក សាលសហសិក្សា សម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ។

សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានចូលរួមបណ្តុះផ្នត់គំនិតពន្លក «បៃតង» ស្របតាមផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ស្អាត បៃតង និងចីរភាព។ បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១នេះ ក្រសួងបរិស្ថាន បានបោះជំហានបន្ថែមទៀត ពោរពេញដោយថាមពល ជំរុញឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តចំនួន៤ទៀត គឺនៅខេត្តមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។

ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋទាំងអស់ រួមគ្នាដាំដើមឈើដាំឱ្យបានច្រើន ក៏ដូចជាជួយថែរក្សាការពារសម្បត្តិធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងទទួលបានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។ «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន» ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
300 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3037 នាក់
ខែនេះ :
9874 នាក់
3 ខែនេះ :
31414 នាក់
សរុប :
487279 នាក់