ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយសិស្សពូកែជ័យលាភីនិទ្ទេស A និងសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ឆ្នាំ២០២៤ មកពីវិទ្យាល័យទាំង១៦ ស្ថិតក្នុងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ សរុបចំនួន ២០១៤ នាក់ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ មានប្រសាសន៍ទៅកាន់សិស្សានុសិស្ស សូមកុំចុះចាញ់ ត្រូវទាញយកចំណេះដឹង និងចំណេះធ្វេី ប្រកបដោយសេចក្ដីព្យាយាម ដេីម្បីអនាគតដ៏វែងឆ្ងាយក្នុងដំណើរជីវិត។ ឯកឧត្ដមបណ្ឌិត បានបន្ដទៀតថា សូមឱ្យសិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយក្រសួងបរិស្ថាន អនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានមុំ ០៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ និងសូមចូលរួមយុទ្ធនាការ "ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ" "កម្ពុជាស្អាត ខែ្មរធ្វើបាន" "ពន្លកបៃតង" ទាំងអស់គ្នា ។ គួររំលឹកផងដែរថា តាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានចែកកូនឈេីចម្រុះបានចំនួន ១,៣ លានដេីមរួចមកហើយ និងបន្ដបណ្ដុះកូនត្នោត ប្រមាណ ១,៥ លានដេីម និងដេីមឈេីចម្រុះជាច្រេីនមុខទៀត ដេីម្បីត្រៀមបន្ដដាំ និងចែកជូននៅដើមរដូវវស្សាឆ្នាំក្រោយ។គូសបញ្ជាក់ផងដែរថា កន្លងមក ដេីមត្នោតប្រមាណ ៣០ម៉ឺនដេីម បានដាំ និងបន្ដដាំ តាមបណ្ដោយសង្ខាងផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា វៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងឆ្ពោះទៅតាមបណ្ដាខេត្តជាប់ព្រំដែនផ្សេងៗទៀត។ មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានប្រគល់អំណោយជាថវិកាចំនួន ២លានរៀល ជាការលេីកទឹកចិត្ត ដល់សិស្សពូកែជ័យលាភីនិទ្ទេស A និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នាយក និងបុគ្គលិក ការិយាល័យអប់រំ តាមបណ្ដាស្រុកនានា ក្នុងខេត្តត្បូងឃ្មុំផងដែរ។ សូមបញ្ជាក់ថា ក្នុងសម័យប្រឡងធម្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តត្បូងឃ្មុំ មានសិស្សពូកែជ័យលាភីនិទ្ទេស A ចំនួន ៧០នាក់ ក្នុងនោះស្រី៣៥នាក់ សិស្សនិទ្ទេស B ចំនួន ៣៧៩នាក់ ក្នុងនោះស្រី ២៤៦នាក់ និងសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ចំនួន ៥៤៦៩នាក់ ក្នុងនោះ ស្រី ៣១៥៥នាក់។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា