ភ្នំពេញ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនដល់បងប្អូន ចំណុះទូកទាំង ០៦ មកពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម ឯកឧត្តម ផារ៉ា មង្គល ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ព្រមទាំង ឯកឧត្តម លោក លោកស្រី និងបងប្អូនចំណុះទូក(ង) ទាំង ០៦ទូក ផងដែរ។ គូសបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺបានផ្តល់ជូនចំណុះទូកទាំង០៦ ដោយក្នុង ០១ទូក ទទួលបានចំនួន ៥លានរៀល និងសរុបជាថវិកាឧបត្ថម្ភ ចំនួន ៣០លានរៀល ដេីម្បីចូលរួមការប្រកួត ប្រណាំងទូក (ង) ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានរយៈពេល ០៣ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤ ១៥ និង ១៦ ឆ្នាំ២០២៤ ខាងមុខនេះ។ គួររំលឹកផងដែរថា ជានិច្ចកាល ក្នុងការប្រារព្ធពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី អ៊ាង សុផល្លែត តែងតែចូលរួមលេីកទឹកចិត្ដ និងបានឧឧបត្ថម្ភថវិកា ជូនដល់ចំណុះទូក(ង) ជារៀងរាល់ឆ្នាំផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា