កណ្តាល ៖ បេីតាមប្រភព បានប្រាប់អង្គភាពសារព័ត៌មានយេីងថា សង្វៀនជល់មាន់ និងយូគី មានជនជាតិវៀតណាមជាមេក្លោងកំពុងធ្វេីសកម្មភាពយ៉ាងសស្រាក់សស្រាំ លេីទឹកដីក្រុង សំណៅពូន ខេត្តកណ្តាល មេក្លោងដែលគេដឹងថា ជាជនជាតិវៀតណាម បានកៀគរជនជាតិវៀតណាម និងពលរដ្ឋខ្មែរ ឱ្យចូលលេងទាំងថ្ងៃទាំងយប់ទាំង ហាក់ដូចជាពុំខ្លាចញញើតនឹងច្បាប់ បន្តិចសោះឡើយ។ បើទោះបីមានការចុះបង្រ្កាប ជាហូរហែកន្លងមកក៏ដោយ នៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ ទេីបក្រុមមេក្លោងល្បែងស៊ីសង ជាសង្វៀនជល់មាន់ និងយូគីនៅបន្ដធ្វេីសកម្មភាពយ៉ាងរលូត បេីតាមប្រភពបានបានប្រាប់ថា ទីតាំងបេីកល្បែងខាងលេីនេះ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាងដូច្នេះថា ទីតាំងល្បែងខាងលេីនេះ អាចបេីកដំណេីរការភ្នាល់ទៅបាន ប្រហែលមានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់ បានបើកដៃអោយជនជាតិវៀតណាម ចូលមកលេងនៅទីតាំងសង្វៀងល្បែងជល់មាន់ និងយូគីខាងលើនេះ ទាំងយប់ទាំងថ្ងៃ ប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ ។ ប្រភពបានរម្លិចឈ្មោះមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះមកអង្គភាពសារព័ត៌មានយេីងថា មាន ឈ្មោះ ផន ធារិទ្ធ សព្វថ្ងៃឈរជេីងនៅក្រុងសំពូន ខេត្តកណ្តាល មានតួនាទីជាមន្រ្តីយោធាវរៈការពារ ព្រំដែន គឺមានឥទ្ធិពល អំណាច ខ្លាំងខ្លាណាស់ ដែលហ៊ានបើកអោយជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់ ចូលមកលេងល្បែងជលមាន់ និងល្បែងយូគី ក្នុងភូមិសាស្ត្រក្រុងសំពៅពូន។ ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ ដោយកេីតក្ដីបារម្ភ និងភ័យខ្លាចភូមិឃុំគ្មានសុវត្ថិភាព សូមស្នើសុំទៅដល់មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ ឱ្យខានតែបានផង ស្របតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានា និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ព័ត៌មានគួរចាប់អារម្មណ៍
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហង្សនាគ០១)
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ()
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា (ហង្សនាគ០១)
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ()
អង្គការចីរភាពបរិស្ថានកម្ពុជា សេចក្តីថ្លែងការណ៍ ស្តីពីការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋាន របស់គេហទំព័រ The Cambodia Daily (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា