ខេត្តកណ្តាល៖តាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ឱ្យអង្គភាពសារព័ត៌មានដឹងថា មានល្បែងសុីសង ជល់មាន់ អាប៉ោង យូគីស្ថិតនៅ ក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បើកលេងយ៉ាងសប្បាយ ដោយគេដឹងថា ជនជាតិវៀតណាម ឈ្មោះ វេីយ ជាអ្នកបេីកអោយក្រុមញៀនល្បែង លេងទាំងថ្ងៃ ទាំងយប់ ហាក់បីដូចជា កំពុងតែផ្គើនទៅនឹងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រ កម្ពុជា។ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ ដោយកេីតក្ដីបារម្ភ និងភ័យខ្លាចភូមិឃុំគ្មានសុវត្ថិភាព សូមស្នើសុំទៅដល់មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងសុីសងខុសច្បាប់ខាងលេីនេះ ឱ្យខានតែបានផង ទានដើម្បី ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានា និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ អាប៉ោង យូរគី ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។ល។សូមរំលឹកផងដែរថា ល្បែងតែងវិនាស បើមិនចៀសតែងតែវិនាសជាក់ជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា