ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែង ទាំងនោះដោយមូលហេតុ៖ - ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិនិងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃនិងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត- ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាជំនួយ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បិសេសក្នុងគម្រោងរេដបូក(REDD+) ដោយជំរុញការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់បច្ចេកវិទ្យា និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្រ្កាបបទល្មើសធនធានធម្មជាតិ- យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូន នៃគម្រោងរេដបូក (REDD+) នៅកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។
ព័ត៌មានគួរចាប់អារម្មណ៍
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហង្សនាគ០១)
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ()
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា (ហង្សនាគ០១)
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ()
អង្គការចីរភាពបរិស្ថានកម្ពុជា សេចក្តីថ្លែងការណ៍ ស្តីពីការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋាន របស់គេហទំព័រ The Cambodia Daily (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា