នាថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង និងលោក ស្រី ឡន រដ្ឋា ជាឧត្តមភរិយា ព្រមទាំងបុត្រ នៅក្នុងផ្ទៃ ទទួលបានព្រះរាជប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការទទួលបាននូវគ្រឿងឥស្សរាយស់នេះក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបនៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា និងខួបឆ្នាំ ទី៣៣ នៃគណៈសង្ឃ ធម្មយុទ្ធនត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច បរមនាច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្តយាង អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃ នាយករង សម្ដេច ទ្រុង ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់ជាតិ ដែលជាថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងព្រះរាជវង្ស ស្សានុវង្សជាច្រើនអង្គ នាក់ ហើយនិងមានការចូលរួមពី មន្ត្រីរាជការ កងកម្លាំង យុវជន ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិ៧ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងការទទួលបាននូវព្រះរាជទាន គ្រឿងអេសិរិយាយស់ ពីព្រះករុណា ព្រះមហាក្សត្រ លោកអភិបាលស្រុកនិងឧត្តមភរិយា បានចូលរួមបរិច្ចាគ ដែលជាស្នាដៃ ក្នុងការកសាងសមិ ទ្ធផល ប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ក្នុងនោះក៏មានការចូលរួមពី សំណាក់ ព្រះសង្ឃទាំងពីរខណៈ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ដែលទទួលបានគ្រឿងឥស្សរយយស ជាច្រើន អង្គ នាក់ផងដែរ។គួររំលេចផងដែរថា លោកយ៉ែម លក្ខិណា ជាអភិបាល នៃគណៈអភិបាលស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ក្នុងអំឡុង ពេលដែលលោកមកកាន់តំណែងជាអភិបាលស្រុក បានធ្វើឲ្យស្រុកកំពង់លែងទាំងមូល ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបង្កើតនៅសមិទ្ធផលថ្មីៗ ក្នុងស្រុកដែលគួរឲ្យកត់សម្គាល់ ព្រមទាំងទទួលបាននូវការដូរពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍និងសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។ ថែមពីនោះក៏មាន ការជំរុញនឹងយុទ្ធសាស្ត្រដ៏សំខាន់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ដែលជាអភិបាល នៃគណៈអភិ បាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត ក្នុងការកសាង ហត្ថារចនាសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង ទាំង៨ ក្រុង ស្រុក ក្រោមការដឹកនាំនិងចង្អល់បង្ហាញពីរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យខេត្តកំពង់ឆ្នាំង បានក្លាយ ទៅជាខេត្តមួយ ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រ ដែលមានវត្តអារាមស្រស់បំព្រងនិងបានបន្ថែមវត្តអារាម ដូចជាស្រុកកំពង់លែងដែលមានវត្តថ្មីមួយមានឈ្មោះថា វត្តព្រះពុទ្ធលក្ខិណាមហាវិហារ និងក្នុងស្រុករលាប្អៀរ មានវត្តព្រះអង្គចាន់មុន្នី និងហត្ថារចនាសម្ព័ន្ធផ្លូវ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលទាំង៨ ក្រុង ស្រុក គឺបានការស្ថាបនានិងកែលម្អបានជាង ៨០%ហើយ នៅក្នុងអំឡុងចុងឆ្នាំ២០២៤នេះ។គួររំលេចបន្ថែមទៀតដែលថា ក្នុងស្រុកកំពង់លែងពេលថ្មីៗកន្លងមកក្នុងខែវិច្ឆិកា លោកអភិបាលស្រុកកំពង់លែង ក៏បានអំពាវនាវឲ្យបងប្អូនក្នុងស្រុកជួយផ្សព្វផ្សាយ ទៅនឹងការជ្រើស រើសកម្មករ ដើម្បីបម្រើការងារក្នុងរោងចក្រកាត់ដេរតូចមួយ ដែលបានប្រាក់កម្រៃសមរម្យ និងកាត់បន្ថយការចំណាកស្រុក ងាយស្រួលបងប្អូនក្នុងស្រុក ដើម្បីបម្រើការងារបានថវិកាដើម្បីផ្គត់ផ្គង់គ្រួសារជីវភាពរស់នៅប្រចាំថ្ងៃ និងបាននៅជិតក្រុមគ្រួសារជារៀងរាល់ថ្ងៃ ហើយមិនតែប៉ុណ្ណោះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឃើញស្រុកកំពង់លែងប្រែក្លាយទៅជាតំបន់ឧស្សាហកម្មទៅថ្ងៃខាងមុខ ដើម្បីលើក កម្ពស់សេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ របស់យើង។មិនតែប៉ុណ្ណោះខេត្តកំពង់ឆ្នាំងទាំង៨ ក្រុង ស្រុក បានចូលរួមយ៉ាងសកម្ម ជាមួយនឹងក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ នូវបណ្ដុះគំនិត ពន្លកបៃតង ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស់តិចទេកម្ពុជាស្អាត ខ្មែរធ្វើបាន យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា