ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមដំណើរដោយ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំ អ្នករត់កង់បី អ្នកធាក់ស៊ីក្លូ អាជីវក រួមទាំងអ្នកសារព័ត៌មាន ប្រមាណជា ១០០នាក់ ទៅចុះឈ្មោះក្នុងថ្នាលសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅអាគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធាន សម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ការចុះឈ្មោះជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ ជាការយកចិត្ដទុកដាក់ និងលើកទឹកចិត្ដដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរ ដល់ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកសារព័ត៌មាន និងបុគ្គលស្វ័យនិយោជ ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ព្រមទាំងការគាំពារលើមុខរបរ និងសុខមាលភាពសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោកបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ស្របតាមគណៈកម្មាធិការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននឹងប្រកាសដាក់ឱ្យចុះឈ្មោះជាផ្លូវការជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមភ្នាក់ងារចុះឈ្មោះ រួមមានធនាគារវីង ធនាគារ ABA ធនាគារអេស៊ីលីដា និងទីកន្លែងភ្នាក់ងារមួយចំនួនទៀត នៅគ្រប់ស្រុក ខេត្ដ ទូទាំងប្រទេស និងប្រកាសការចុះឈ្មោះដោយមធ្យោបាយខ្លួន លើថ្នាលឌីជីថលសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្លូវការ គឺចាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនោះតទៅ។
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា