ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
គ្រួសារលោកអ៊ុំ រស់ សារ៉េម បានច្រានចោលការបកស្រាយបំភ្លឺ ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ដែលស្រាយបំភ្លឺផ្ទុយពីការពិតរឿងដីរបស់ពួកគាត់ ដោយគ្មានឯកសារណាមួយមកសំអាងទាល់តែសោះ..
Thu,14 March 2024 (Time 09:12 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 120នាក់)

ខេត្តកណ្តាល៖  គ្រួសារលោកអ៊ុំ រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល  បានច្រានចោលទាំងស្រុង នូវលិខិតស្រាយបំភ្លឺរបស់លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល  ដែលបានចេញលិខិតស្រាយបំភ្លឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បំភ្លើសបំភ្លៃ ពីការពិត ទាំងមិនមានឯកសារភាគីជំទាស់នោះសោះ តើមកពីមូលហេតុអ្វី?  បើដីរបស់គាត់អាស្រ័យផល និងគ្រប់គ្រងតាំងពីឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្ននេះ រូបគាត់មានអាយុ៧០ឆ្នាំហើយ ពុំដែលមានអ្នកណាមកធ្វើការ តវ៉ា ឬជំទាស់អ្វីនោះទេ ក្នុងផ្ទៃដីរបស់ពួកគាត់ ដែលមានទំហំទទឹង ៧២ម៉ែត្រ និងបណ្តោយប្រវែង១៦៧ម៉ែត្រ មានលិខិតកាន់កាប់ទទួលស្គាល់ដឹងឮបោះត្រាភូមិឃុំត្រឹមត្រូវ ។

គ្រួសារលោកអ៊ុំ រស់ សារ៉េម បានអោយដឹងថា អ្នកដែលមកធ្វើការជំទាស់នោះគឺប្រហែលជាបានអំណាចឥទិ្ធពលពី លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ហើយមើលទៅ គាត់ហ៊ាននិយាយការពិត បើមិនមានអ្នកនៅពីក្រោយខ្នងគឺបុគ្គលឈ្មោះ រិត ផាត នោះរស់នៅសង្កាត់ផ្សេងមិនហ៊ានមកបង្កបញ្ហានោះទេ ព្រោះដីអាស្រ័យផលរបស់គ្រួសារគាត់ តាំងតែពីរាជរដ្ឋាភិបាលអាណត្តិទី១ រហូតមកដល់អាណត្តិទី៤ អាជ្ញាធរគេទទួលស្គាល់ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ត្រឹមត្រូវ។

បើយោងតាមការបកស្រាយរបស់លោក ឌី ខេង ប្រជាពលរដ្ឋរស់នៅជាប់ព្រំដីរបស់គ្រួសាលោកអ៊ុំ រស់ សារ៉េម បានអោយដឹងថា ដីនេះគឺជាដីរបស់គ្រួសារលោករស់ សារ៉េម ពិតប្រាកដមែន ដោយគ្រួសាររបស់គាត់ បានកាន់កាប់អាស្រ័យផលតាំងពីយូរលង់ណាស់មកហើយ ចុះមូលហេតុអ្វី បានជាមានអ្នកមកជំទាស់ដោយគ្មានឯកសារត្រឹមត្រូវបែបនេះទៅវិញ?

ជាក់ស្ដែងនៅមានថ្ងៃមួយ លោកអ៊ុំ រស់ សារ៉េម បានសុំឲ្យលោក លាស់ មាស មេភូមិបារុង បញ្ជាក់ពីប្រវត្តិដីរបស់គាត់ លោកមេភូមិបានឆ្លើយថា គាត់មិនហ៊ាន បញ្ជាក់ទេព្រោះមានបទបញ្ជាពី លោក ឯម ទី ចៅសង្កាត់បារុង មិនឲ្យបញ្ជាក់។  ក្នុងការលើកឡើង ពីលោកមេភូមិខាងលើនេះហើយ ដែលធ្វើឲ្យមានជាឥទ្ធិពលមកលើអ្នកជំទាស់ គឺផ្តើមចេញពីចៅសង្កាត់ ដែលបានបញ្ជាដោយប្រយោល បង្ករហេតុបង្កើតរឿង ដើម្បីឲ្យគាត់រត់រកដើម្បីផលប្រយោជន៍ ធ្លាក់ទឹកប្រាក់ម្ខាងៗហើយមើលទៅ។

គ្រួសាលោកអ៊ុំ រស់ សារ៉េម ពិតជាមានការងឿងឆ្ងល់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរ ចាំបាច់ប្រើល្បិចកលខ្ពស់ គ្រប់ជំពូកយ៉ាងនេះធ្វើអ្វី?  តើមូលហេតុអ្វីបានជាឲ្យប្រជាពលរដ្ឋត្រូវបង់ប្រាក់ដោយថា គេអនុវត្តទៅតាមច្បាប់នេះហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋគាត់អត់យល់ ប្រជាពលរដ្ឋខ្លះគ្រប់គ្រងដីគ្មានឯកសារក្នុងការទិញលក់ គ្មានភាគីណាជំទាស់ទេកន្លងមក តាំងពីឆ្នាំ១៩៨៨មកម្លេះ។ មូលហេតុអ្វីបានជា លោកចៅសង្កាត់មកគាបសង្កត់មកលើប្រជារាស្រ្តទៅវិញ? ជាពិសេសពាក់ព័ន្ធរឿងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅស្នើសុំធ្វើឯកសារ កាន់កាប់ដីធ្លី ឬក៏លិខិតបញ្ជាក់ផ្សេងៗពីលោកចៅសង្កាត់ តម្រូវឲ្យមានការបង់ប្រាក់ ឬក៏កំណត់ប្រាក់រដ្ឋបាល យកប្រាក់ជាច្រើនពីប្រជាពលរដ្ឋទៀតផង។

គ្រួសារលោកអ៊ុំ រស់ សារ៉េម បានលើកឡើងព្រមៗគ្នាផងដែរថា ពួកគាត់ពិតជារងភាពអយុត្តិធម៌ខ្លាំងណាស់ ដោយសារតែទង្វើរបស់លោកចៅសង្កាត់ ខាងលើ មិនបានដោះស្រាយជូនពួកគាត់ត្រឹមត្រូវតាមច្បាប់ទាល់តែសោះ ដោយមើលឃើញពីទង្វើរងភាពអយុត្តិធម៌នេះហើយ ពួកគាត់បានសម្រេចចិត្តរត់រក និងផ្ដល់ប្រភពព័ត៌មានជូនអ្នកសារព័ត៌មានជាច្រើនអង្គភាព ដើម្បីជួយផ្សព្វផ្សាយរឿងការពិតរបស់ពួកគាត់ខាងលើ  បានដឹងដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីគ្រប់ជាន់ថ្នាក់ សូមលោកមេត្តាពិនិត្យមើល ភាពអយុត្តិធម៌របស់គ្រួសារខ្ញុំបាទផងទាន។

គួររំលឹកផងដែរថា៖ ដីទាំងអស់មិនមែនជាដីរបបរបស់រដ្ឋដែលចែកឲ្យនោះទេ មានកន្លែងខ្លះរូបគាត់បានកាប់រុករានតាំងពីឆ្នាំ១៩៧៩មកម្លេះ ដើម្បីបន្តអាស្រ័យផល និងមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកដើម្បីយកទីតាំងអាស្រ័យផល គ្រាន់ចិញ្ជឹមជីវិត្តរហូតមកដល់បច្ចុប្បន្ននេះ។

គ្រួសារលោកអ៊ុំ បានទទូចស្នើរសុំឲ្យលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិក្សត្រ មេត្តាពិនិត្យលើឯកសាររបស់ខ្ញុំបាទ ឲ្យបានត្រឹមត្រូវជាក់ស្តែងផង។ រីឯអ្នករស់នៅជាប់ព្រំ គេមិនដែលមានជំទាស់អ្វីនោះទេ គឺរស់នៅសុខសាន្តរហូតមកដល់សព្វថ្ងៃនេះហើយ ជាក់ស្តែងនៅលើដីរបស់គាត់មានទ្រុងជ្រូក០១ គាត់បានធ្វើការសាងសង់ជាង១០ឆ្នាំមកហើយផងដែរ។

ជាចុងក្រោយ គ្រួសារលោកអ៊ុំ រស់ សារ៉េម សូមសំណូមពរ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់  ជាពិសេសសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកទាំងទ្វេ មេត្តាជួយរកយុត្តិធម៌ឲ្យគ្រួសារខ្ញុំបាទ បានទទួលនូវសិទ្ធិកាន់កាប់ស្របច្បាប់ដីអាស្រ័យផលរបស់ខ្ញុំដែលមានអាជ្ញាធរដឹងឮពីមុនៗមក រហូតដល់បច្ចុប្បន្ននេះផងទាន។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3154 នាក់
ខែនេះ :
9991 នាក់
3 ខែនេះ :
31531 នាក់
សរុប :
487396 នាក់