ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ហែម ប្រសើរ និង ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំសមាជិកសមាជិកានិងពិធីសម្ពោធការិយាល័យទីស្នាក់ការកណ្ដាល របស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព
Thu,21 March 2024 (Time 03:20 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅការិយាល័យទីស្នាក់ការកណ្ដាលសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានប្រារព្ធពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំសមាជិកសមាជិកានិងពិធីសម្ពោធការិយាល័យទីស្នាក់ការកណ្ដាល របស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព។

ពិធីនេះ មានការផ្ដល់កិត្តិយសអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជា ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមទាំង ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធភាពបណ្ដុំអង្គការសង្គមស៊ីវិល ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រុមការងារ នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោកអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាននិងសមាជិកសមាជិការ របស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ជាច្រើនរូបទៀតផងដែរ។

ថ្លែងសន្ទរកថាស្វាគមន៍គណៈអធីបតី លោក ហ៊ុន មករា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានមានមតិរាយការណ៍ជូនគណៈអធីបតីថា សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានគោលបំណងដើម្បីបណ្ដុះគំនិតយុវជនឲ្យចូលរួមថែរក្សា ការពារសន្តិភាពនិងការអភិវឌ្ឍន៍សព្វថ្ងៃ ដែលបានមកដោយលំបាកនឹងមានការលះបង់ខ្ពស់បំផុត ដើម្បីឲ្យមានភាពរឹងមាំ និងស្ថេរភាពជានិរន្តរ៍ ជាពិសេសលើកស្ទួយនីតិរដ្ឋនិងអភិបាលកិច្ចល្អ នៃសង្គមកម្ពុជាតាមរយៈការអំពាវនាវឲ្យយុវជនចូលរួមកិច្ចការងារមនុស្សធម៌គ្រប់ទិសទី ក្នុងន័យរិតចំណងមិត្តភាព សាមគ្គីភាព ឱ្យក្លាយជាយុវជនគំរូសម្រាប់សង្គមជាតិ។

លោកប្រធានប្រតិបត្តិបានសង្កត់ធ្ងន់ថា សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានបេសកកម្ម សំខាន់៣ ធំៗ៖១-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ធ្វើការងារស្នូល គឺ កិច្ចកាងារមនុស្សធម៌សង្គម តាមរយៈការស្វះស្វែងរក ទុរគតជន ចាស់ជរា ជនក្រីក្រ ពិការភាព ស្រ្តីមេម៉ាយ កុមារកំព្រា ដែលមានជីវភាពខ្វះខាតខ្លាំង នៅមូលដ្ឋាន របស់ខ្លួន ដើម្បីផ្តល់អំណោយមនុស្សធម៌ឬអំណោយសង្រ្គោះបន្ទាន់ផ្សេងៗជួយដល់ពួកគាត់។២-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ចូលរួមគាំទ្រ ការដឹកនាំនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាសវៃត្រឹមត្រូវរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។៣-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព វាយបកប្រឆាំងជនអគតិមួយចំនួនដែល ផ្សាយព័ត៌មានមិនពិត មានចរិតញុះញុង លាបពណ៌ វាយប្រហារ មួលបង្កាច់បង្ខូចបំភ្លៃការពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក្នុងចេតនាអាក្រក់ដើម្បីបំបែកបំបាក់សាមគ្គីភាពជាតិខ្មែរ ។

ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធភាពបណ្ដុំអង្គការសង្គមស៊ីវិល បានមានមតិសំណេះសំណាលជូនអង្គពិធីថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ យុវជនត្រូវរួបរួមគ្នាថែររក្សាសុខសន្តិភាពដើម្បីទុកជាកេរ្តិ៍មរតកកូនចៅជំនាន់ក្រោយ។សង្រ្គាម គឺនាំអោយមហន្តរាយដល់ប្រទេសជាតិប្រជាជន ដូចឃើញស្រាប់អំពីវិនាសកម្មដ៏ធំធេងដែលកើតឡើងដោយសារសង្រ្គាម។ប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនមកដល់សព្វថ្ងៃហើយ យើងមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ទើរគ្រប់ទិសទី ជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសយើង ដូច្នេះយើងជាយុវជនជំនាន់ក្រោយត្រូវមើលឃើញពីគុណតម្លៃនៃសន្តិភាពនិងរួមគ្នា ថែររក្សាមរតកសន្តិភាពនេះ តាមរយៈធ្វើអំពីល្អ ចេះគោរពស្រលាញ់គ្នា សាមគ្គីគ្នាជាធ្លុងមួយ កសាងប្រទេសជាតិយើងអោយកាន់តែរីកចំរើនជឿនលឿនបន្តទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៏ សម្តែងនូវការកោតសរសើរនិងគាំទ្រ យ៉ាងខ្លាំងក្លាចំពោះបេសកកម្មសំខាន់ៗទាំង៣ របស់ក្រុមសម្ព័ន្ធសេនាមរតកសន្តិភាព ដែលបានរៀបចំផែនការយុទ្ធសាស្រ្តនិងបេសកកម្មសំខាន់ៗរបស់ រួមចំណែកកសាងសាមគ្គីភាពយុវជនគ្រប់ទិសទី ការពារថែររក្សាមរតកសន្តិភាព និងរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ បំភ្លៃការពិត ប្រឌិតសភាពការ បង្ករភាពចលាចល អសន្តិសុខបំពុលសង្គមផ្សេង។ល។

ឯកឧត្តមបានបន្តទៀតថា ដើម្បីប្រទេសជាតិបានសុខសន្តិភាពដូចសព្វថ្ងៃ គឺជាគុណបំណាច់ដ៏ឧត្តមឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ដែលបានលះបង់មិនស្ដាយអាយុជីវិត ដើម្បីទទួលបាននូវមរតកសន្តិភាពនេះជូនដល់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តមបន្តទៀតថា ចាប់តាំងពីទទួលបាននូវការផ្ដល់សេចក្តីទុកចិត្ត ជូនពីប្រជាពលរដ្ឋ ដល់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកកាលទី ៧ មក សម្ដេចបានខិតខំប្រឹងប្រែងគ្មានពេលសម្រាកចូលរួមស្ទើរគ្រប់សកម្មភាពនយោបាយនិងសកម្មភាពចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាន មិនថាតែក្នុងប្រទេសទេ នៅក្រៅប្រទេស ទ្វីបអាស៊ី ទ្វីបអឺរ៉ុប គ្រប់ទិសទីទាំងអស់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ គឺដើម្បីសាកសួរសុខទុក្ខ ស្វែងយល់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើម្បីមានឱកាសបានបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរទ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវីរៈបុរសគំរូ ហើយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត គឺជាយុវជន គម្រូរបស់ប្រទេសជាតិ។

ឯកឧត្តម ហែម ប្រសើរ បានផ្ដល់កិត្តិយសប្រគល់ជូននូវលិខិតចាត់តាំងរបស់សម្ព័ន្ធសេនាមរតកសន្តិភាព ជូនដល់លោកអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង លេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីទទួលបន្ទុកតាមផែននៃការិយាល័យ ទីស្នាក់ការកណ្ដាល របស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព និងបានមានមតិផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងអស់ ប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្របេសកកម្មសំខាន់ៗទាំងបី ឲ្យបានខ្ជាប់ខ្ជួននិងត្រូវប្រកាន់ខ្ជាប់នូវសុច្ចរិតភាព ទៀងត្រង់ សច្ចភាព សាមគ្គីភាព ឲ្យបានស្អិតរមួត ពីថ្នាក់លើរហូតដល់មូលដ្ឋាន។ជាពិសេស ឯកឧត្តមបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព។

នៅចុងបញ្ចប់នៃកម្មវិធីក៏មានការថតរូបរួមគ្នាជាអនុស្សាវរីយ៍ហើយនិងមានប្រារព្ធពិធីបើកសម្ភោធស្លាកទីស្នាក់ការកណ្ដាលនៃសម្ព័ន្ធសេនាមរតកសន្តិភាព ជាផ្លូវការផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) ()

ព័ត៌មានគួរចាប់អារម្មណ៍

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន... (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
154 នាក់
សប្តាហ៍នេះ :
3806 នាក់
ខែនេះ :
16809 នាក់
3 ខែនេះ :
38526 នាក់
សរុប :
400914 នាក់