ខេត្តបាត់ដំបង ÷ បើយោងតាមពីប្រជាពលរដ្ឋរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែង(បៀរ អាប៉ោង និងល្បែងធួរ)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានអោយមេការកៀងគរក្រុមញៀនល្បែងអោយមកចូលលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ទីតាំងល្បែង(បៀរ អាប៉ោង និងល្បែងធួរ)ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង?ប្រភពដដែលបានអោយដឹងទៀតថា! ទីតាំងល្បែង(បៀរ អាប៉ោង និងល្បែងធួរ)ខុសច្បាប់ ដែលមានទីតាំងខាងលើ បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង!៕សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការផ្ទាល់េជូន សម្តេច៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា