ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ សាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការក្ដៅរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស រួមបញ្ជាការឯកភាព ដែលបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់។
Fri,22 March 2024 (Time 05:11 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 77នាក់)

ភ្នំពេញ៖ បន្ទាប់ពីបានឃើញចំណាត់ក្ដៅលេីការបង្រ្កាបបទល្មើសធនធានធម្មជាតិកន្លងមក ក្នុងភូមិសាស្ត្រភ្នំក្រវាញ និងស្រុកវាលវែង ប្រជាពលរដ្ឋដែលរស់នៅខេត្តពោធិ៍សាត់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានឃើញពីសកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាលក្ខណៈទ្រង់ទ្រាយធំ ពោលគឺប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើ និងធនធានធម្មជាតិ អាចរក្សាបាន និងផ្ដល់មកវិញនូវគុណប្រយោជន៍ដល់មនុស្សជាតិ រួមទាំងខេត្តពោធិ៍សាត់ ននិងទូរទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាសកលផងដែរ។

ដោយឡែក ប្រជាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី បានរំពឹងទុកថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ នឹងបន្ដអនុវត្ដ បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្ររបស់ពួកគាត់ ដេីម្បីរក្សឱ្យបាននូវព្រៃឈេី ដេីម្បីភាពបៃតង និងជាដែនជម្រកសត្វព្រៃ។

ពលរដ្ឋម្នាក់រស់នៅ ក្នុងខេត្តក្រចេះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានស្នេីសុំ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្ដម នាយឧត្ដមសេនៅយ៍ សៅ សុខា មេត្តាពិនិត្យលេីបទល្មេីសកាប់ រុករាន ព្រៃឈេី នីចំណុចព្រៃឡឡុង់ និង ដីដែនជម្រកកែវសីមា ផងទាន!

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងនោះ ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង
៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ដើម្បីចូលរួមអន្តរាគមន៍ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) ()

ព័ត៌មានគួរចាប់អារម្មណ៍

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន... (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
133 នាក់
ម្សិលមិញ :
223 នាក់
សប្តាហ៍នេះ :
2120 នាក់
ខែនេះ :
16719 នាក់
3 ខែនេះ :
38156 នាក់
សរុប :
401056 នាក់