ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រដើម្បីត្រៀមរៀបចំដាំដុះ ស្តារព្រៃឈើឡើងវិញនៅរដូវវស្សា
Mon,25 March 2024 (Time 09:39 AM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 121នាក់)

ពោធិ៍សាត់ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះបេសកកម្មត្រួតពិនិត្យដោយផ្ទាល់នៃទីតាំងត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញនៅរដូវរស្សាខាងមុខ នឹងជំរុញការដាំដុះស្តារព្រៃឈើ សំដៅឪ្យបានមានការដាំដើមឈើអោយច្រើនដើម្បីបង្កើនគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ២០៥០ ។

គូសបញ្ជាក់ផងដែរបេសកកម្មនេះ ជាការដាំស្តារព្រៃឈើឡើងវិញ គឺស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការ គ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។

សូមរំលឹកផងដែរថា ថ្មីៗកន្លងមកនេះ ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សា ឆ្នាំ ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាង ១លានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ។

បើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ជាមួយគ្នានេះដែរ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រឡប់មកវិញ ពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០ ជាពិសេសទប់ស្កាត់បទល្មើសការកាប់បំផ្លាញព្រៃឈើ កុំអោយមាន ការ កាប់រុករាន ទន្រ្ទាន បន្តទៀត។

ការចុះត្រួតពិនិត្យដល់មូលដ្ឋានតំបន់ការពារនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីបរិស្ថាន បានសំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើ ឱ្យបានច្រើន និងបន្តចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
581 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3318 នាក់
ខែនេះ :
10155 នាក់
3 ខែនេះ :
31695 នាក់
សរុប :
487560 នាក់