ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អាងខ្នងប៉ុណ្ណា បានជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃស្បែកសត្វបំពុលទឹកព្រែកសង្កែ នៅសោយសុខក្នុងទង្វើអាក្រក់បំពុលបរិស្ថានបាន ៦ឆ្នាំ?និងមិនចុះហត្ថលេខាលើកំណត់ហេតុ???
Mon,25 March 2024 (Time 09:43 AM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 135នាក់)

ទឹកព្រែកសង្កែ ស្ថិតនៅផ្លូវជាតិលេខ ៣ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានញាំញីដោយទឹកសំអុយបំពុលបរិស្ថានទឹកព្រែកជាយូរឆ្នាំមកហើយ ដោយស្នាដៃរោងចក្រកែច្នៃស្បែកសត្វឈ្មោះ Cambodian  Noble Taste Food Co., Ltd. ។ ការបំពុលពីសំណល់រាវហូរចូលព្រែកសង្កែ ទទួលរងប្រវែងប្រមាណ ៥គម ក្នុងនោះ ទឹកព្រែកនៅផ្នែកខាងលិចផ្លូវជាតិលេខ៣ ឡើងពណ៌ស្លែ មានក្លិនស្អុយ និងមានកម្រិតអុកស៊ីសែនទាបខ្លាំង ( DO<1mg/l) ហើយនៅផ្នែកខាងកើតផ្លូវជាតិ (ជាប់ដីរបស់រោងចក្រ) គឺជាទឹកសំណល់ពណ៌ខ្មៅទាំងអស់ ដែលមានលក្ខណៈកក ប្រមូលដោយផ្តុំសារធាតុខ្លាញ់និងអំបិល ដែលបណ្តាលមកពីការបង្ហូរសំណល់ពីការត្រាំស្បែកសត្វ ចូលក្នុងព្រែកផ្ទាល់ គ្មានការសម្អាតត្រឹមត្រូវ ។

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រដ្ឋបាលជលផលខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរឃុំទឹកថ្លា បានចុះទៅដល់រោងចក្រ និងសិក្សាយ៉ាងម៉ត់ចត់ទៅលើការបំពុលយ៉ាងអាក្រក់អាក្រីរបស់រោងចក្រកែច្នៃស្បែកសត្វនេះ នៅថ្ងៃសៅរ៍ ទី ២៣ ខែមីនា ឆ្នាំ ២០២៤។

ការសិក្សា អំពីសាវតាររបស់ក្រុមហ៊ុននេះ បានបើកដំណើរនៅឆ្នាំ២០១៩ ជាប្រភេទរោងចក្រផលិតចំណីសត្វ ។ បន្ទាប់មក នៅឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើការស្នើសុំបន្ថែមផលិតកម្មកែច្នៃស្បែកសត្វ មានសំណល់រាវហូរចេញពីផលិតកម្មស្បែកសត្វ មានប្រមាណ ១ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

ក្នុងរោងចក្រ មានអាងប្រព្រឹត្តកម្មសំណល់រាវចំនួនពីរ ដែលអាងទី១ មានសមត្ថភាពសម្អាតចំនួន ២០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងអាងទី២ មានសមត្ថភាពសម្អាតចំនួន ៨០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ អាងប្រព្រឹត្តកម្មទាំងពីរនេះ បានរៀបចំបច្ចេកទេសសម្អាតតាមវិធីសាស្ត្រពីររួមគ្នា គឺតាមបែបលក្ខណៈគីមីសាស្ត្រ (Chemical Treatment) និងជីវសាស្ត្រ (Biological) ប៉ុន្តែតាមការត្រួតពិនិត្យ អាងសម្អាតទាំងពីរនេះ ពុំអាចមានលទ្ធភាពធ្វើការសម្អាតប្រភេទសំណល់រាវដែលមានផ្ទុកកំហាប់អំបិលខ្ពស់បានទេ ដែលករណីនេះ តម្រូវឱ្យធ្វើការដកសារធាតុអំបិលឱ្យស្ថិតក្នុងកម្រិតធម្មតាជាមុនសិន មុននឹងបង្ហូរចូលអាងសម្អាត ឬធ្វើប្រព្រឹត្តិកម្មនោះ ប៉ុន្តែតំណាងក្រុមហ៊ុនបានហាក់បញ្ជាក់របៀបយកលេសថា បណ្តាលមកពីអាងប្រព្រឹត្តិកម្មរអាក់រអួល ។

វិធានការចំពោះមុខរបស់ក្រុមបេសកកម្ម បានដាក់កំហិតដល់ក្រុមហ៊ុន ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវដែលមិនបានធ្វើការសម្អាតត្រឹមត្រូវ ចូលទៅក្នុងព្រែកសង្កែបន្តទៀតជាបន្ទាន់ ។

ក្រុមជំនាញបានធ្វើកំណត់ហេតុយ៉ាងលម្អិតអំពីការបង្ហូរសំណល់រាវបំពុលចូលព្រែកសង្កែ ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្រងក្រុមហ៊ុននេះ គឃ្លើន មានចិត្តមានៈ គឺរឹងទទឹងមិនព្រមចុះហត្ថលេខាលើកំណត់ហេតុទេ ដោយលើកយកហេតុផល និងការអះអាងផ្សេងៗ មកចោទសួរតាមបែបលក្ខណៈមើលស្រាលក្រុមជំនាញរបស់ក្រសួងបរិស្ថាន និងកម្លាំងចម្រុះ ហើយជាពិសេសបានចោលពាក្យថា នៅកម្ពុជាកន្លែងណាក៏ដោយគឺ មានការបំពុលបរិស្ថានដូចៗគ្នា ។

ច្បាប់គឺច្បាប់ សម័យនេះ មិនអាចមាននរណាម្នាក់មករំលោភច្បាប់តាមតែអំពើចិត្តបានទេ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែង ជំរុញផែនការទៅលើការពារបរិស្ថាន ទឹក ខ្យល់  ធនធានធម្មជាតិ ឲ្យទៅជា សង្គមស្អាត មនុស្សស្អាត បរិស្ថានបៃតង និងចីរភាព ។

តាមគោលការណ៍ច្បាប់បរិស្ថាន អ្នកបំពុលត្រូវទទួលខុសត្រូវលើតម្លៃនៃការបំពុល បានចែងថា ជនណាមួយក៏ដោយ ដែលទទួលខុសត្រូវចំពោះការខូចខាតទៅលើបរិស្ថាន ត្រូវទទួលបន្ទុកលើការចំណាយទាំងឡាយដែលទាក់ទងនឹងការខូចខាតនោះ ។ បច្ចុប្បន្ន គោលការណ៍អ្នកបំពុលត្រូវទទួលខុសត្រូវលើតម្លៃនៃការបំពុល ត្រូវបានយល់ក្នុងលក្ខណៈទូលំទូលាយ គ្របដណ្តប់លើវិធានការទប់ស្កាត់ និងការត្រួតពិនិត្យលើការបំពុល គ្របដណ្តប់លើការទទួលខុសត្រូវចំពោះការចំណាយលើការសម្អាត ចំពោះការខូចខាតបរិស្ថាន ។ នេះជាគោលការណ៍សំខាន់មួយនៃការទទួលខុសត្រូវផ្នែកបរិស្ថាន ។ គោលការណ៍នេះ ទាក់ទងគ្នាទៅនឹងការទទួលខុសត្រូវដែលមានលក្ខណៈតឹងរ៉ឹង ។

នៅទីបំផុត អ្នកគ្រប់គ្រងក្រុមហ៊ុននេះ នៅផ្គើន បានត្រឹមឲ្យបុគ្គលិកក្រោមបង្គាប់ចុះហត្ថលេខាជំនួស ។ តើហេតុផលអ្វីដែលក្រុមហ៊ុននេះ ហ៊ានមើលស្រាលមន្ត្រីជំនាញ? អាងខ្នង ឬអាងអ្វីមួយនៅពីក្រោយ បានជានៅសោយសុខក្នុងទង្វើអាក្រក់បំពុលបរិស្ថានបាន ៦ឆ្នាំ?

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
440 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3177 នាក់
ខែនេះ :
10014 នាក់
3 ខែនេះ :
31554 នាក់
សរុប :
487419 នាក់