ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស កាលអំឡុងឆ្នាំ២០២១ ខែមេសា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។ តេីករណីជួញដូរគ្រឿងញៀន រហូតដល់ទម្ងន់ ជិត ២គីឡូក្រាម មានទម្ងន់ទោសប៉ុន្មានឆ្នាំដែរ។ បេីតាមតែលេចឮមកថា លោក អុឹម ឈួន អតីតស្នងការរងនរគបាលខេត្តកំពត ប្រហែលជាចេះប្រេីយ័ន្តមន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយមេីលទៅ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បានលឿនយ៉ាងដូច្នេះ មហាជនបានប្រទះឃេីញលោក អុឹម ឈួន បានកំពុងរស់នៅក្រៅ ពន្ធនាគារ អង្គុយផឹកកាហ្វេតាមហាងយ៉ាងរំភើយសប្បាយរីករាយ។ មនុស្សម្នារ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។ ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.? យ័ន្តទព្វ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ២ គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមានបុរសម្នាក់មានតួនាទីជាស្នងការរង់នគរបាលខេត្តកំពតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា