ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !
Fri,05 April 2024 (Time 12:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។

ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន យកមេឃទ្រាប់អង្គុយ ដោយមិនបានពិគ្រោះយោបល់ជាមួយសមត្ថកិច្ច របស់ក្រសួងបរិស្ថាន ហ៊ានអត្តនោម័តចេញលិខិតទៅឲ្យរោងចក្រ វីន ថាម (ខេមបូឌា) ឯ.ក. (WINTIME (CAMBODIA) CO., LTD. ដំណើរការបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ?

ការដែលកសាងអត្តចរិតមួយ ថ្លើមពាសមេឃ និងយកមេឃទ្រាប់អង្គុយ បំពានទៅលើសមត្ថកិច្ចក្រសួង របស់ខ្លួន ធ្វើការសម្រេចដោយអត្តនោម័តរបៀបថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង វានឹងបង្កើតភាពអនាធិបតេយ្យ គ្មានមេ គ្មានកើយ និងបង្កការឈឺក្បាលចំពោះអាណាព្យាបាលក្រសួងនៅថ្ងៃក្រោយជាក់ជាមិនខាន ។

ទង្វើមិនសមរម្យបែបនេះ ក្រសួងបានចេញលិខិតមួយជាបន្ទាន់ ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នេះ ដើម្បីលុបបំបាត់ភាពអត្តនោម័តរបៀបខាងលើ និងជាការព្រមានមួយ ដើម្បីបញ្ឈប់ការប្រើតួនាទី ភារកិច្ច ជាមន្ត្រីរាជការមិនសមរម្យរបៀបនេះតទៅទៀត ។

ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ការព្រមាននេះ មិនត្រឹមធ្វើឡើងតែថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀងតែមួយប៉ុណ្ណោះទេ គឺធ្វើឡើងចំពោះថ្នាក់ដឹកនាំមន្ទីរបរិស្ថានទាំង ២៤ ខេត្ត-ក្រុង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond casino ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ការដឹកជញ្ជូនឈើ ជារៀងរាល់យប់ថ្ងៃ តាមម៉ូតូកែច្នៃជាច្រើនគ្រឿង របស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ. (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមី ប្រធានកណ្តាលផែនជ័យឧត្តម និងជាក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃស ស យ ក.រាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិការ កាន់បិណ្ឌទី៩ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ។ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
392 នាក់
ម្សិលមិញ :
279 នាក់
សប្តាហ៍នេះ :
1991 នាក់
ខែនេះ :
12191 នាក់
3 ខែនេះ :
35103 នាក់
សរុប :
460912 នាក់