ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !
Fri,05 April 2024 (Time 12:24 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 84នាក់)

ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។

ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន យកមេឃទ្រាប់អង្គុយ ដោយមិនបានពិគ្រោះយោបល់ជាមួយសមត្ថកិច្ច របស់ក្រសួងបរិស្ថាន ហ៊ានអត្តនោម័តចេញលិខិតទៅឲ្យរោងចក្រ វីន ថាម (ខេមបូឌា) ឯ.ក. (WINTIME (CAMBODIA) CO., LTD. ដំណើរការបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ?

ការដែលកសាងអត្តចរិតមួយ ថ្លើមពាសមេឃ និងយកមេឃទ្រាប់អង្គុយ បំពានទៅលើសមត្ថកិច្ចក្រសួង របស់ខ្លួន ធ្វើការសម្រេចដោយអត្តនោម័តរបៀបថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង វានឹងបង្កើតភាពអនាធិបតេយ្យ គ្មានមេ គ្មានកើយ និងបង្កការឈឺក្បាលចំពោះអាណាព្យាបាលក្រសួងនៅថ្ងៃក្រោយជាក់ជាមិនខាន ។

ទង្វើមិនសមរម្យបែបនេះ ក្រសួងបានចេញលិខិតមួយជាបន្ទាន់ ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នេះ ដើម្បីលុបបំបាត់ភាពអត្តនោម័តរបៀបខាងលើ និងជាការព្រមានមួយ ដើម្បីបញ្ឈប់ការប្រើតួនាទី ភារកិច្ច ជាមន្ត្រីរាជការមិនសមរម្យរបៀបនេះតទៅទៀត ។

ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ការព្រមាននេះ មិនត្រឹមធ្វើឡើងតែថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀងតែមួយប៉ុណ្ណោះទេ គឺធ្វើឡើងចំពោះថ្នាក់ដឹកនាំមន្ទីរបរិស្ថានទាំង ២៤ ខេត្ត-ក្រុង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) ()

ព័ត៌មានគួរចាប់អារម្មណ៍

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន... (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
111 នាក់
សប្តាហ៍នេះ :
1102 នាក់
ខែនេះ :
13254 នាក់
3 ខែនេះ :
34928 នាក់
សរុប :
401179 នាក់