ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
Mon,20 May 2024 (Time 06:16 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 160នាក់)

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៤ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ ដែលមានសិក្ខាកាមចូលរួម ២១៥ នាក់ មកពីអង្គភាពព័ត៌មានទូទាំងរាជធានីខេត្តក្រុងចំនួន ៥០ អង្គភាព។

ពិធីនេះដែរ ក៏មានការអញ្ជើញ ផ្ដល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានគណៈអធិបតី អមដំណើរដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា លោកប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព លោក ខេង យ៉ារី ប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងសមាជិកសមាជិកា ចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានជាច្រើនអ្នកផងដែរ។

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ នេះ រៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព រួមសហការជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកកាសែតឯករាជ្យ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព។

មានមតិស្វាគមន៍អង្គពិធី លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានមានមតិស្វាគមន៍និងរាយការណ៍ជូន ឯកឧត្តមប្រធានគណៈអធិបតីនិងអង្គពិធីអំពី បេសកកម្មសំខាន់ៗរបស់សមាគម និងផែនការសកម្មភាពសម្រាប់អនុវត្តទិសដៅបន្តទៅមុខ។

លោកប្រធាន បានមានប្រសាសន៍ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី ៦ ក្នុងរយៈពេលមួយឆ្នាំកន្លះ នៃការកកើតសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ដែលកន្លងមក បានរៀបចំវគ្គបណ្ដុះបណ្ដាលបាន 6 វគ្គ រួចមកហើយ ដោយរយៈពេល 3 ខែម្ដង មានសិក្ខាកាមជាអ្នកសារព័ត៌មាន ចូលរួមសរុបជាង 1,000 នាក់ មកពីបណ្ដាអង្គភាពព័ត៌មាន ជាច្រើន តាមបណ្ដារាជធានីខេត្តក្រុង។

លោកប្រធាន តំណាងឲ្យសមាជិកសមាជិកានិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មមាញឹកនិងងមានតម្លៃបំផុត ដើម្បីចូលរួមជាប្រធានគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៦ នេះ ដែលនេះគឺជាទឹកចិត្តនិងកាយវិការ ប្រកបដោយសេចក្តីរាប់អាន អាណិតស្រឡាញ់ ចំពោះបងប្អូនអ្នកសារព័ត៌មាន គួរឱ្យគោរពនិងកោតសរសើរ បំផុត។

ថ្លែងសំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងនូវការសប្បាយរីករាយនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនិងសមាគមទាំងអស់ជាដៃគូសហការព្រមទាំង បងប្អូនអ្នកសារព័ត៌មាន ដែលខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានឲ្យទទួលបានជោគជ័យ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមប្រកាសគាំទ្ររាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការបោះជំហានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យរីកចម្រើនជឿនលឿនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោង ព្រែកជីកហ្វូណនតេជោ គឺការផ្ដួចផ្ដើមប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងវែងឆ្ងាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នសម្ដេចគឺជាប្រធានព្រឹទ្ធសភាជាតិ។

ឯកឧត្តម ភឺន ផល្លា ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះជនអគតិមួយចំនួនដែលឆ្លៀតឱកាសកេងប្រវ័ញ្ចនយោបាយ យកករណីព្រែកជីកហ្វូណនតេជោ មកធ្វើជាប្រធានបទ ក្នុងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មូលបង្កាច់បង្ខូច រាជរដ្ឋាភិបាលដោយបានទាញជាប់ករណីនេះ ទៅនឹងកត្តាភូមិសាស្ត្រនយោបាយអន្តរជាតិ មានចេតនាបន្តិចបង្អាក់ ផ្ទុយទៅវិញ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានទទួលការគាំទ្រយ៉ាងច្រើនកុះករនិងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ស្រទាប់យុវវ័យគ្រប់ក្រសួងស្ថាប័នទាំងអស់ទាំងក្នុងនិងក្រៅប្រទេសគួរជាទីមោទនភាពបំផុត។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន ជៀសវាងការផ្សាយព័ត៌មាន ដែលខ្វះការស្រាវជ្រាវ ស៊ើបអង្កេត គ្រប់ជ្រុងជ្រោយនិងសម្ភាសន៍សួរនាំគ្រប់ភាគីពាក់ព័ន្ធដើម្បីទទួលបានព័ត៌មានពិត។ហើយរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃការពិត ព័ត៌មានមូលបង្កាច់ ដែលមានចេតនាបំបែកបំបាក់សាមគ្គីភាព រារាំងការអភិវឌ្ឍន៍ និងបង្កភាពចលាចលនៅក្នុងសង្គមជាតិ។ផ្ទុយទៅវិញត្រូវបំផុសចលនារួមគ្នា

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
117 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2854 នាក់
ខែនេះ :
9691 នាក់
3 ខែនេះ :
31231 នាក់
សរុប :
487096 នាក់