កាលពីព្រឹក ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ រាជធានីភ្នំពេញ។នៅទីស្នាក់ការសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ឯ សុភាស់ ជាប្រធាន បានរៀបចំពិធី ប្រកាសសេចក្តីចម្រេចបង្កើតកណ្ដាលផែនដឹកនាំកម្លាំងថ្មី «កណ្ដាលផែនជ័យឧត្តម-A22 ដឹកនាំដោយអ្នកនាង ស៊ូ ស្រីម៉ី ជាប្រធាន» មានផែនចំណុះ ចំនួន ១២ ផែន ដែលមានសមជិកសុបក្នុងQR ចំនួន 1,538 នាក់ ហើយបានសែនថ្វាយប្រលឹងបុព្វបុរសខ្មែរ និងមេទ័ពតាមទំនៀមទំលាប់របស់ក្រុមយើង មុននឹងពួកគាត់ដឹកនាំផែនរបស់ខ្លួន ។ថ្នាក់ដឹកនាំដែលត្រូវបានប្រកាសតែងតាំងជាប្រធានកណ្ដាលផែន អនុប្រធានកណ្ដាលផែននិងផែនចំណុះទាំង១២ផែននោះ មានឈ្មោះដូចខាងក្រោម៖១.ព្រះវិជ័យសិលមុនី កាន់ សំអុល ព្រះប្រធានកិត្តិយសកណ្ដាលផែន២.លោកស្រី សួ ស្រីមុី ប្រធានគណៈអចិន្ត្រៃយ៍កណ្ដាលផែនជ័យឧត្តម៣.ព្រះវិរិយសោភ័ណ មែ គង់ ព្រះប្រធានកិត្តិយសផែនជ័យមង្គល៤.លោក ប៉ាវ គីមសាន អនុប្រធានប្រចាំការកណ្ដាលផែន និង ជាប្រធានផែនជ័យមង្គល៥.លោក លឹម សុខឡេង ជាអនុប្រធានកណ្ដាលផែន និងជាប្រធានផែនមុីហេង៦.លោក សាន សុខា អនុប្រធានកណ្ដាលផែន និងជាប្រធានផែនមោទនភាព៧.លោក គង់ សម្បតិ្ត អនុប្រធានកណ្ដាលផែន និង ជាប្រធានលេខាធិការដ្ឋានកណ្ដាលផែន៨.លោកស្រី លឹម ផាន់ណា ជាអនុប្រធានកណ្ដាលផែន និងជាប្រធានចលនាស្ត្រីកណ្ដាលផែន៩.លោកស្រី ជិន សុវណ្ណដា ជាអនុប្រធានកណ្ដាលផែន និង ជាប្រធានផែនស្ត្រីដើម្បីអភិវឌ្ឍន៍១០.លោក ផាត់ ដារ៉ារដ្ឋ ជាប្រធានផែនគ្រួសារតារា១១.លោក ឆុក សុខគន្ធ ជាប្រធានផែនមុីហេង ត្បូងឃ្មុំ១២.លោក មីក សាឡន ជាប្រធានផែនមុីហេង ព្រៃវែង១៣.លោក ជា សូរិយា ជាប្រធានផែនជ័យមង្គលបាត់ដំបង១៤.លោក យ៉ែម វុទ្ធី ជាប្រធានផែនជ័យមង្គលព័ត៌មាន១៥.លោក ខាន់ ចំណាប់ ជាប្រធានផែនកង្រីសែនជ័យ១៦.លោក យឿង សុភារក្ស ជាប្រធានផែនកសិកម្មសែនជ័យ១៧.លោក ផេង សុធា ជាអនុប្រធានផែនជ័យមង្គល១៨.លោក ទួត កូរ៉េ ជាអនុប្រធានផែនជ័យមង្គល ចំណុះឲកណ្តាលផែនជ័យឧត្តម។គួរបញ្ជាក់ថា ថ្នាក់ដឹកនាំជាប្រធានកណ្ដាលផែននិងអនុប្រធានកណ្ដាលផែននិងប្រធានផែនចំណុះទាំង ១២ ផែន ក្រោយពីចប់ពិធីតែងតាំងមានអាហារសាមគ្គីរួមគ្នាក្នុងគ្រួសារខ្មែរតែមួយប្រកបដោយសេចក្តីរីករាយក្រៃលែងបំផុត៕រូបថត ប៉ាវ គឹមសាន
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា