ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ អនុញ្ញាតឱ្យលោកបណ្ឌិត ហោ គន្ធា ចូលជួបពិភាក្សាការងារ
Mon,24 June 2024 (Time 10:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ភ្នំពេញ៖ នៅក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ២០២៤ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងលោកបណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួបសួរសុខទុក្ខ និងពិភាក្សាការងារ ជុំវិញករណីបងប្អូន អ្នកសារព័ត៌មានមានបញ្ហា នៅខេត្តមណ្ឌលគីរី។

ឯកឧត្ដមបណ្ឌិត បានធ្វើការណែនាំ និងបង្ហាញពីប្រភពបញ្ហា ក៏ដូចជាដំណោះស្រាយចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានជួបបញ្ហា និងបងប្អូនអ្នកសារព័ត៌មានទូទៅ ក្នុងន័យអប់រំ និងដេីម្បីការពារសុវត្ថិភាពចំពោះបងប្អូនអ្នកសារព័ត៌មានពេលចុះអនុវត្ដការងារ ព្រមទាំងកេីនរំលឹកផងដែរថា សូមឱ្យបងប្អូនគោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ។

ឯកឧត្ដមបណ្ឌិត បានបន្ដទៀតថា ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន តែងតែយកចិត្ដទុកដាក់ជាមួយបងប្អូនអ្នកសារព័ត៌មានគ្រប់ៗគ្នា និងធ្វើយ៉ាងណាលេីកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យមានភាពរីកចំរេីន ក្នុងសម័យបច្ចេកវិទ្យាទំនើប និងចីរភាព។

ក្រោយពីទទួលបានការចង្អុលបង្ហាញ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមកោតសរសើរ និងគោរពអរគុណជាអណែក ចំពោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និងជាពិសេស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគិតគូរ និងយកចិត្ដទុកដាក់បំផុត មកលេីបងប្អូនអ្នកព័ត៌មាន ទាំងជាតិ និងអន្ដរជាតិ។

មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានអនុញ្ញាតថតរូបអនុស្សាវរីយ៍ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
532 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3269 នាក់
ខែនេះ :
10106 នាក់
3 ខែនេះ :
31646 នាក់
សរុប :
487511 នាក់