ជាមួយនឹងការតាំងចិត្តក្នុងការបង្កើតភាពច្នៃប្រឌិតទៅលើចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគដ៏រស់រវើក និងការចែករំលែកនូវគំនិតអាជីវកម្ម ផ្សំនិងកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ រួមចំណែកដល់សង្គម និងមនុស្សជាតិ ព្រមទាំងជាអ្នកបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់អ្នកដឹកនាំនាពេលបច្ចុប្បន្ន និងដើម្បីណែនាំមនុស្សជំនាន់ក្រោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក្លាយជាជ័យលាភី ពីគណៈកម្មការ CHT International Awards 2024 ប្រភេទពានរង្វាន់ CHT International Outstanding Achievers Award 2024 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ។CHT International Awards 2024 គឺជាវេទិកាមួយបង្កើតឡើងនៅឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជាលើកទី ១០ ដែលបានរៀបចំដោយទទួលស្គាល់ ថ្នាក់ដឹកនាំមានស្នាដៃល្អ និងស្ថាប័នពូកែៗដែលបានរីកចំរើនក្នុងវិស័យរបស់គេ និងបាននាំសមទ្ធផលសំខាន់ៗទៅដល់សង្គមជាតិរបស់គេ។ ជ័យលាភីគឺតំណាងឱ្យបុគ្គលដែលបានទៅដល់ចំណុចកំពូល នៃលទ្ធផលរបស់ជ័យលាភីនីមួយៗ។ CHT International Awards 2024 ដែលរៀបចំនៅឆ្នាំ2024 នេះមានការចូលជាធិបតី និងប្រគល់រង្វាន់ដោយស្តេច Sultan នៃ Selango ព្រមជាមួយការចូលរួមដោយថ្នាក់ដឹកនាំរដ្ឋ និងឯកជនពីបណ្តាប្រទេសផ្សេងៗជាង 400 នាក់។ លោក ហោ សេរីវឌ្ឍន៍ ត្រូវបានវាយតម្លៃដោយគណៈកម្មការយោងលើសមទ្ធផលរបស់លោកទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, ព្រមជាមួយកិច្ចការជួយដល់សង្គមជាតិ។ លោកត្រូវបានទទួលថាជាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មដែលមានបទពិសោធន៍ជោគជាំទ និងការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេស ដែលបច្ចុប្បន្ន IDI ដែលលោកដឹកនាំបានក្លាយជាស្ថាប័នឯកជននាំមុខ នៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងកិច្ចការសង្គម លោក ហោ សេរីវឌ្ឍន៍ ក៏ជាអ្នកដឹកនាំជួយសង្គមដ៏ខ្លាំងក្លា ជាពិសេសគឺជាបុគ្គលឯកជនឈាននាំមុខគេលើកិច្ចការសដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ដែលលោកបានបង្កើតក្រុមការងារជាអ្នកសម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ ដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ក្រសួងសុខាភិបាល។ បន្ថែមលើនេះ លោកក៏ជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបានកៀគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋជាង មួយម៉ឺន ដែលមានការរួមពីសប្បុរសជនជាតិ និងអន្តរជាតិ ។ទម្រាំបោះជំហានមកដល់ចំណុចនេះ បណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន។ ក្នុងនាមជាឈាមខ្មែរតែមួយរូប បានទទួលពានរង្វាន់ CHT International Awards 2024 ដែលទទួលស្គាល់ការយកចិត្តទុកដាក់ និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ និងរះចែងចាំង ក្នុងការគាំទ្រសហគមន៍ក្នុងស្រុក និងអន្តរជាតិ គឺជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ហើយក៏រំពឹងទុកថា លោកនឹងពន្លេចចេញចក្ខុវិស័យថ្មីៗល្អៗជាច្រើនទៀត សម្រាប់សុទិដ្ឋិនិយមនៃខ្មែរជំនាន់នេះ និងជំនាន់ក្រោយ៕ជីវប្រវត្តិខ្លីរបស់លោក ហោ សេរីវឌ្ឍន៍លោក ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។ លោកក៏ជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL), សមាជិកក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ, សមាជិកគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ទូទាំងប្រទេស, ប្រធាន និងជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩, សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាជាតិកម្ពុជា (NAB) និងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាគមផ្សេងៗទៀតផងដែរ។ លោក ហោ សេរីវឌ្ឍន៍ ក៏អតីតមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកវិនិយោគ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអតីត ប្រធានក្រុមអតីតនិស្សិតសាលា Lee Kuan Yew School of Public Policy នៅកម្ពុជាផងដែរ។ លោកជាអតីតសិស្សពូកែចូលរួមប្រឡងជម្រើសជាតិអក្សរសាស្ត្រខ្មែរនៅឆ្នាំ 1999 និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជកម្ម (BCOM), បរិញ្ញាប័ត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាលា Lee Kuan Yew School of Public Policy, និងទទួលបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ International Morality University នៃសហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅប៉ូឡូញផងដែរ ហើយពេលនេះលោកទទួលបាន CHT International Outstanding Achievers Award 2024 នៅម៉ាឡេស៊ី។
ព័ត៌មានគួរចាប់អារម្មណ៍
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហង្សនាគ០១)
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំអ្នករត់កង់បី ស៊ីក្លូ អាជីវករ និងអ្នសារព័ត៌មាន ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ()
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា (ហង្សនាគ០១)
លោកអភិបាលស្រុកកំពង់លែង និងឧត្តមភរិយាព្រមទាំងបុត្រក្នុងផ្ទៃ ទទួលបានព្រះរាជប្រទាននូវគ្រឿងឥស្សរយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ ពីព្រះករុណា ព្រះបាទសម្ដេច បរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ()
អង្គការចីរភាពបរិស្ថានកម្ពុជា សេចក្តីថ្លែងការណ៍ ស្តីពីការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋាន របស់គេហទំព័រ The Cambodia Daily (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា