ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ព្រោះតែរឿងផលប្រយោជន៍ និង លាភសក្ការៈធ្វើឲ្យមនុស្សបាត់បង់អស់នូវគុណធម៌និងតម្លៃជាមនុស្សអស់.(វគ្គ.៣.)
Fri,07 June 2024 (Time 09:06 AM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 72នាក់)

ខេត្តកំពង់ស្ពឺ៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។

ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា  បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្រ បានទំនាក់ទំនង លោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួន ដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។ ឥឡូវនេះប្រភពដែលស្និតក្រុមថៅកែចាក់ដីទាំងអស់នោះបានបង្ហើបប្រាប់ថា ថៅកែ លឹម ចាន់ថុល រាសីឡើងហើយ ដែលទទួលបានការចាក់ដីបន្តពីថៅកែសាន្ត កន្លងមកនោះក្នុងតម្លៃ១រៀល៣កាក់(ដុល្លារ)។

 ប្រភពព័ត៌មានបន្តថា ដោយឡែកមនុស្សចំនួន០៣នាក់ ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមន្ត្រីយោធាឈ្មោះលាង អេងឈ្មួញគួកជេរដីម្នាក់ទៀតបានទទួលលុយ០៥កាក់ដុល្លារ(ស្មើនិង២០០០រៀល)ក្នុង១ម៉ែត្រត្រីគុណ។ ព្រោះតែមូលហេតុទាំងនេះហើយទើបបានជាក្រុមមនុស្សទាំងអស់នោះខំប្រឹងរួមដៃគ្នា ព្រួតគ្នាធ្វើបាប និងផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីការជីកកាយដីទំនប់អូរក្រាំងអំបិលនេះ។សញ្ញានេះអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កន្លងមកមនុស្សម្នាក់ (ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មានឋានន្តសក្តិអនុសេនីយ៍ទោ) ធ្លាប់ប្រកាសក្តែងៗថា ខ្លួនគឺជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល រហូតឱ្យអ្នកជុំវិញខ្លួនបានស្គាល់ និងបានដឹងថារូបខ្លួន ជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល។ ប៉ុន្តែតាមការពិតនោះលោកថៅកែ លឹម ចាន់ថុល និងមន្ត្រីរូបនោះ គឺមិនមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។ អ្វីដែលមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រូបនោះធ្វើបែបនេះ និយាយបែបនោះ ពីព្រោះគេមានមហិច្ឆតា ចង់កកូរកកាយដើម្បីឱ្យជំនាញពាក់ព័ន្ធនានាផ្អាកសកម្មភាព ការធ្វើ អាជីវកម្មរបស់ថៅកែសាន្តែប៉ុណ្ណោះ។ ហើយឱ្យថៅកែ លឹម ចាន់ថុល ចូលទៅចាក់អាចម៍ដីនៅកន្លែងដែលលោកថៅកែសាន្តធ្លាប់ចាក់កន្លងមក គឺក្នុងន័យ ខ្លួនចង់បានប្រាក់ភាគលាភក្នុង១ម៉ែត្រត្រីគុណ ស្មើនិងលុយ៥កាក់ដុល្លារ(២០០០រៀល)តែប៉ុណ្ណោះ នេះគឺជាការប្រជែងគ្នាដោយទុច្ចរិតក្នុងការរកសុីការរកសុីរបស់ក្រុមជនខិលខូចមួយក្តាប់តូចនេះ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីរ៉ែនិងថាមពលបានបង្ហើបប្រាប់ថាដោយសារក្រុមការងាររកឃើញថាក្រុមគ្រឿងចក្ររបស់ថៅកែលឹម ចាន់ថុល ជីកកាយខុសទីតាំងច្បាប់អនុញាតិទើបក្រុមការងារសម្រេចឲ្យផ្អាកបណ្តោះអាសន្នសិន។ក្រោយពេលត្រូវផ្អាកក្រុមឡានសុីឈ្នួលដឹកដីមូយចំនួនក៏បានដកឡានចេញពីរណ្តៅអស់ខ្លះហើយដែរ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង លោកបានឆ្លើយថា លោកមិនមានភាគហ៊ុននៅក្នុងការជីកកាយដីអូរក្រាំងអំបិលនោះទេ។ គេរកសុីតែគេ លោកធ្វើការងាររបស់លោកតែប៉ុណ្ណោះ។

  អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថាន បាននឹងកំពុងបោះជំហ៊ានទៅមុខយ៉ាងខ្លៀវខ្លា ក្នុងនីតិកាលទី៧ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Hor Kunthea ក្នុងការចូលរួមបរិច្ចាគថវិកា ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
1330 នាក់
ខែនេះ :
8335 នាក់
3 ខែនេះ :
32164 នាក់
សរុប :
449469 នាក់