ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ និងថ្នាំញៀនប្រភេទ កេតតាម៊ីនជាង ២០០គីឡូក្រាម ដែលបានលោតឆ័ត្រឆ្លងដែនចូលមកកម្ពុជា ប្រុងនាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿង។សន្និសីទនេះ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដោយមានការចូលរួម និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកនាយករងមន្ទីរ និងមន្ត្រីជំនាញមកពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់ពីបានស្រាវជ្រាវបង្ក្រាបបាន២ទីតាំងផ្សេងគ្នា នាពេលកន្លងមក។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់នេះ កម្លាំងបានប្រើនិតិវិធី តាមប្រមាញ់ឃាត់ចំនួន ២ទីតាំងផ្សេងគ្នា មួយនៅម្តុំស្ពានកោះនរា និងទី២ នៅម្តុំស្តុបបូកគោ។លោកឧត្តមសេនីយ៍ឯក ក៏បានបន្ថែមពីនោះ បញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ Hangneaknews.com
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា