ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាមួយនឹងគ្រឿងញៀនជាង ២០០គីឡូក្រាម ដែលលួចឆ្លងកាត់ប្រទេសកម្ពុជា
Wed,24 July 2024 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ និងថ្នាំញៀនប្រភេទ កេតតាម៊ីនជាង ២០០គីឡូក្រាម ដែលបានលោតឆ័ត្រឆ្លងដែនចូលមកកម្ពុជា ប្រុងនាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿង។



សន្និសីទនេះ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដោយមានការចូលរួម និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកនាយករងមន្ទីរ និងមន្ត្រីជំនាញមកពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់ពីបានស្រាវជ្រាវបង្ក្រាបបាន២ទីតាំងផ្សេងគ្នា នាពេលកន្លងមក។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់នេះ កម្លាំងបានប្រើនិតិវិធី តាមប្រមាញ់ឃាត់ចំនួន ២ទីតាំងផ្សេងគ្នា មួយនៅម្តុំស្ពានកោះនរា និងទី២ នៅម្តុំស្តុបបូកគោ។

លោកឧត្តមសេនីយ៍ឯក ក៏បានបន្ថែមពីនោះ បញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថាន បាននឹងកំពុងបោះជំហ៊ានទៅមុខយ៉ាងខ្លៀវខ្លា ក្នុងនីតិកាលទី៧ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Hor Kunthea ក្នុងការចូលរួមបរិច្ចាគថវិកា ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
1303 នាក់
ខែនេះ :
8308 នាក់
3 ខែនេះ :
32137 នាក់
សរុប :
449442 នាក់