ខេត្តបាត់ដំបង ៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។ បើតាមប្រភពបានឱ្យដឹងថារបៀងខាងលើនេះ គឺមើលការខុសត្រូវដោយ លោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ? ឬក៏ ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់ បានរៀបចំដង្វាយ សែនប្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយ ទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។ ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លែងដែនទៅប្រទេសថៃ ដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ ស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះ កំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃ គឺកំពុងតែបំពានច្បាប់ហើយ៕អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំងនឹង ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!
ព័ត៌មានគួរចាប់អារម្មណ៍
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (ហង្សនាគ០១)
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ផ្ញេីសារអបអរសាទរ ឯកឧត្ដម ធន់ វឌ្ឍនា ក្នុងទទួលបានការតែងតាំងជាសមាជិគណៈអចិន្ទ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (ហង្សនាគ០១)
សារលិខិតគោរពជូនពរ (ហង្សនាគ០១)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក ... (ហង្សនាគ០១)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក ... ()
វីដែអូ
ចំនួនអ្នកទស្សនា