ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែរ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤។ជាមួយគ្នានេះលោកចៅសង្កាត់កោះទ្រង់ បានគូសបញ្ជាក់ថា ធនាគារសំរាម គឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។ គួររម្លឹកជូនថា កោះទ្រង់ដែលមានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” (ហង្សនាគ០១)
រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ()
លោកស្រីប្រធាន សួ ស្រីមុី បានចាត់តំណាងឲ្យដឹកនាំសមាជិក សមាជិការ និងថវិការមួយចំនួន ទៅចូលរួមពិធីបុណ្យសពភរិយារបស់លោក សុខ ប៊ុនថុង ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ហង្សនាគ០១)
លោកស្រី គឹម វល័ក្ខ ប្រធានស្ដីទីផែនជ័យមង្គល តំណាងក៍ខ្ពង់ខ្ពស់របស់លោកស្រី សួ ស្រីមុី ប្រធានកណ្តាលផែនជ័យឧត្តមបានយកថវិការចូលរួមបុណ្យសពលោកស្រី ហ៊ន ផល្លី ដែលទទួលមរណះភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ (ហង្សនាគ០១)
ប្រទីបថ្មីរបស់ក្រសួងព័ត៌មាន បានកំពុងរៀបចំសោភណភាពអោយស្រស់ស្អាតដើម្បីត្រៀមចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា