ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សកម្មជនបំផ្លាញព្រៃឈេី បានកំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល...
Mon,08 July 2024 (Time 10:20 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 152នាក់)

ខេត្តក្រចេះ៖ ប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា លោកថៃគា មេសកម្មជន រកសុីដឹងធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀវណាតយ៉ាងសកម្ម។ ពេលបានទទួលដំណឹងនេះហើយ  នៅថ្ងៃចន្ទទី ៨ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៦.៣០នាទីមានរថយន្តខ្នាតយក្សពីរគ្រឿងបានដឹកធ្យូងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះពិតប្រាកដមែន ពេលដែបានឃើញការដឹកជញ្ជូននេះហើយ អ្នកសារព័ត៌មាន យើងបានថតផ្តិតយករូបភាពមកធ្វើការចុះផ្សាយដើម្បីជូនដំណឹងដលថ្នាកលដឹកនាំឱ្យលោកបានជ្រាប។

ប្រជាពលរដ្ឋម្នាក់ ដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មានចម្ងល់លើកឡើងថា ការដែលដឹកជញ្ជូនធ្យូងរបស់លោកថៃគានេះ មានការឆ្លងកាត់ ប៉ុស្តិ៍នឹងមន្ទីរពាក់ពន្ធ័ជាច្រើន ចុះហេតុអ្វីបានជាលោកថៃគា ដឹកធ្យូងយកទៅលក់នៅក្រៅប្រទេសបានយ៉ាងរលូនបែបនេះ? ចំណែក លោក អៀម សុខលីម មេប៉ុស្តិ៍ជាយឃ្លាំង ក៏មិនមានធ្វើការទុបស្កាត់ដែរ បណ្តោយឱ្យ ក្រុមមេសកម្មជន ដឹកចេញយ៉ាងសកម្មទាំងថ្ងៃទាំងយប់ បើតាមប្រភពពីពលរដ្ឋម្នាក់ទៀតនិយាយប្រាប់មកអង្គភាពសារព័ត៌មានយើងបានដឹងបន្ថែមថា ការដែលដឹកបានយ៉ាងរលូននេះ គឺមានឈ្មោះចែមុំ គាត់បានរត់ការនិងត្រួសត្រាយផ្លូវរួចរាល់អស់ហើយ។

ពលរដ្ឋបន្តថា ការដែលកើតចេញជាធ្យូងទាំងនេះ គឺកើតចេញពីការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ យកមកដាក់ឡរដុត ទើបចេញជាធ្យូងបាន ។ដូចនេះហើយពលរដ្ឋស្នើសុំដល់មន្ត្រីពាក់ពន្ធ័ទាំងអស់ មេត្តាមានវិធានការទុបស្កាត់ផងទៀន បើបណ្តោយបែបនេះ ធន់ធានធម្មជាតិត្រូវរលាយដោយសាតែកាប់យកមកដុតធ្វើជាធ្យូងនេះមិនខាន៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ផ្ញេីសារអបអរសាទរ ឯកឧត្ដម ធន់ វឌ្ឍនា ក្នុងទទួលបានការតែងតាំងជាសមាជិគណៈអចិន្ទ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតគោរពជូនពរ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក ... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក ... ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
3683 នាក់
ខែនេះ :
12851 នាក់
3 ខែនេះ :
32392 នាក់
សរុប :
506917 នាក់