ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សណ្ឋាគារ ផាមរីវេី បង្ហូរទឹកកង្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត តើមន្ត្រីពាក់ព័ន្ធមានដឹងដែរឬទេ?
Wed,28 August 2024 (Time 01:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបានពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមានការបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេសង្ស័យថាជារបស់ ឧកញ៉ាម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តកំពង់ស្ពឺ នេះតែម្តង ដោយគ្មានគិតពីផលប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ នឹងមិនញញេីតខ្លាចអាជ្ញាធរបន្តិចសោះឡេីយ ព្រោះថានៅក្រោមកន្លែងដែលបង្ហូរទឹកកង្វក់នោះ គឺជាអាងស្តុបទឹកស្អាតដេីម្បីចែកចាយបងប្អូនដល់ប្រជាពលរដ្ឋដែលគាត់បានប្រេីប្រាស់ទូទាំងខេត្តកំពង់ស្ពឺ ។
សូមពិចារណាមេីលថាតេីនឹងមានផលប៉ះពាល់អ្វីខ្លះទៀតនៃការបង្ហូរទឹកកង្វក់ចូលក្នុងស្ទឹងបែបនេះ?

ប្រជាពលរដ្ឋមានកាងឿយថា តើរឿងបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោតនេះ តើលោកប្រធានមន្ទីរបរិស្ថាន នឹងអង្គភាពដែលពាក់ព័ន្ធទាំងអស់មានបានដឹងដែរឬទេ? ឬក៌បានដឹងហើយតែធ្វើមិនដឹងមិនលឺ ដោយសារតែបានលាភសក្ការៈពីម្ចាស់សណ្ឋាគារនេះហើយមើលទៅបានជាស្ងាត់ឈឹងបែបនេះ?

យោងតាមប្រសាសន៍ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីបេីក ទិវាសំអាតពិភពលោកនៅកម្ពុជា «កម្ពុជាស្អាតយេីងអាចធ្វេីបាន» សុខភាពបរិស្ថានពិតជាសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហេីយសុខបរិស្ថានមានបីគឺ បរិស្ថានលេីអាកាស បរិស្ថានលេីដី នឹងបរិស្ថានក្នុងទឹក ឯកឧត្តមរដ្ឋមន្រ្តីថ្លែងលេីកឡេីងថា ត្រូវទប់ស្កាត់អោយខានតែបានចំពោះការ ចំពោះវិធានការ បង្ហូរទឹកកខ្វក់ បង្ហូរទឹកដែលមានសារធាតុពុល ចូលក្នុងបឹង ទន្លេសាប ទន្លេមេគង្គ ស្ទឹង និងប្រភពទឹកនានា ជាពិសេសប្លាស្ទិក ដែលធ្វេីអោយប៉ះពាល់ដល់ បរិស្ថាន ជីវៈចម្រុះនឹងសុខភាពសាធារណៈ ផងដែរ ។

ប្រជាពលរដ្ឋបានទទូចស្នើរសុំដល់ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភណ្ឌ័ ដែលជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យ នឹងអោយមន្រ្តីពាក់ព័ន្ធចុះមេីលដល់ទីតាំងនោះផ្ទាល់ផង ព្រោះថាទីតាំងនេះដែលសង្ស័យថាជារបស់ឧកញ៉ា នោះ ក៌មានការសង្ស័យផងដែរថាមានប្រធានមន្ទីរមួយចំនួនបានចូលរួមសហការឃុបឃិតគ្នាជាមួយម្ចាស់សណ្ឋាគារនោះផងដែរ ដោយមិនញញេីតនិងខ្លាចច្បាប់ នឹងវិធានការរបស់ក្រសួងបរិស្ថានបន្តិចឡេីយ បេីទោះបីជាមានការផ្សព្វផ្សាយ ហាមឃាត់ ក៏ពួកគាត់មិនគោរពខ្លាចសោះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
642 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3379 នាក់
ខែនេះ :
10216 នាក់
3 ខែនេះ :
31756 នាក់
សរុប :
487621 នាក់